សេចក្តីថ្លែងការណ៍រួមរបស់អង្គការលីកាដូស្តីពីការហាមឃាត់ពីសំណាក់អាជ្ញាធរចំពោះភាពសកម្មរបស់ប្រជាពលរដ្ឋមូលដ្ឋានប៉ះពាល់យ៉ាងខ្លាំងដល់ការអភិរក្សព្រៃឡង់
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ - អង្គការសមាគម និងសហគមន៍សរុបជាង១០០ស្ថាប័នបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបានសម្ដែងការសោកស្ដាយ និងហួសចិត្តជាខ្លាំង ចំពោះការរឹតត្បិតរបស់អាជ្ញាធរក្នុងការហាមឃាត់សមាជិកសហគមន៍ ព្រះសង្ឃ និងសកម្មជនបរិស្ថានរាប់រយនាក់ ដែលធ្វើដំណើរចូលទៅកាន់តំបន់ការពារព្រៃឡង់ កាលពីចុងសប្ដាហ៍មុននេះ។ ការប្រើប្រាស់មន្ត្រីឧទ្យានុរក្សប្រដាប់ដោយកាំភ្លើងរបស់ក្រសួងបរិស្ថាន ដើម្បីរារាំងសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ពីការប្រារព្ធពិធីបុណ្យបំបួសដើមឈើប្រចាំឆ្នាំនៅក្នុងព្រៃ គឺជាការរឹតត្បិតមិនសមហេតុផលទៅលើសេរីភាពនៃការដើរហើរ និងបង្អាក់ការខិតខំប្រឹងប្រែងអភិរក្សព្រៃឈើ។
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)