​សិក្ខាសាលា​ដើម្បី​​ពង្រឹងការ​រចនា​ទំ​ព័ររបស់​អូ​ឌី​ស៊ី​ឱ្យមានភាព​ងាយស្រួល​

ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ក្នុង​ការ​ពង្រឹង​ឧបករណ៍​សម្រាប់​ចែករំលែក​ព័ត៌មាន​អំពី​គណនេយ្យ​ភាព​សង្គម​ (​សម្រាប់​គម្រោងការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា​)​ អង្គការ​ Internews​ បាន​សម្របសម្រួល​ធ្វើ​សិក្ខាសាលា​កាលពី​ខែឧសភា​ ដោយ​សហការ​ជាមួយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំព័រ​ «​ការ​ទទួល​បាន​ព័ត៌មាន​ពី​សេវា​សាធារណៈ​»​។​

​ដោយសារ​តែ​ កូ​វី​ដ​-១៩​ អ្នកចូលរួម​ទាំងអស់​ត្រូវ​ធ្វើការ​ពី​ផ្ទះ​ ដែល​ធ្វើ​ឱ្យ​ដំណើរការ​នៃ​សិក្ខាសាលា​ទាំងមូល​ត្រូវធ្វើ​ឡើង​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ដោយ​ប្រើ​ឧបករណ៍​អន​ឡាញ​មួយ​ចំនួន​។​ អ្នកចូលរួម​បាន​ប្រើប្រាស់​ ហ្សូ​ម​ ស្កែ​ប​ និង​ឧបករណ៍​រចនា​តាម​អន​ឡាញ​មួយ​ចំនួន​ផ្សេង​ទៀត​។​

​ដោយ​ផ្អែក​លើ​ការ​ស្រាវជ្រាវ​ដូច​ជា​ «​ការ​វាយតម្លៃ​តម្រូវការ​ព័ត៌មាន​»​ ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​ Internews​ ក្រុមការងារ​ចំនួន​ប្រាំ​នាក់​នៃ​អង្គការ​អូ​ឌី​ស៊ី​ បាន​ធ្វើការ​ជាមួយ​ Eva​ Constantaros​ ដែល​ជា​អ្នកជំនាញ​ទិន្នន័យ​សារព័ត៌មាន​ នៃ​អង្គការ​ Internews​ និង​អ្នកជំនាញ​ខាង​គេហទំព័រ​ នៃ​ក្រុមហ៊ុន​ធី​ប៊ី​ ដើម្បី​រចនា​ទំព័រ​ «​ការ​ទទួល​បាន​ព័ត៌មាន​ពី​សេវា​សាធារណៈ​ របស់​អូ​ឌី​ស៊ី​ឡើង​វិញ​ ដោយ​ផ្តោត​លើ​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ និង​ការ​ប្រើប្រាស់​។​ បន្ទាប់​ពី​ការ​ពិភាក្សា​ យើង​បាន​រចនា​ទំព័រគំរូ​​នេះ​ឡើង​​នៅ​លើ​កម្មវិធី​អន​ឡាញ​ និង​បាន​ធ្វើតេស្ត​ជាមួយ​អ្នក​ប្រើប្រាស់​គេហទំព័រ​អូ​ឌី​ស៊ី​។​ ក្រុមការងារ​អូ​ឌី​ស៊ី​មាន​សេចក្តី​រីករាយ​ដោយ​អ្វី​ដែល​បាន​ស្នើ​ឱ្យ​ផ្លាស់​ប្តូរ​ត្រូវ​បាន​អភិវឌ្ឍ​ និង​ដាក់​ឱ្យធ្វើ​តេស្ត​ភ្លាមៗ​បន្ទាប់​ពី​ការ​រចនា​។​ 

​​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​ អង្គការ​ Internews​ នឹង​ធ្វើការ​ជាមួយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ និង​អ្នកជំនាញ​ខាង​អភិវឌ្ឍ​គេហទំព័រ​ ដើម្បី​កែ​លម្អ​ទំព័រ​ «​ការ​ទទួល​បាន​ព័ត៌មាន​ពី​សេវា​សាធារណៈ​»​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ និង​ធ្វើ​ឱ្យ​ការ​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​។​ ក្រុមការងារ​អូ​ឌី​ស៊ី​កំពុង​ធ្វើតេស្ត​ទំព័រ​នេះ​ជាមួយ​អ្នក​ប្រើប្រាស់​ដើម្បី​ទទួល​បាន​មតិយោបល់​ក្នុង​ការ​កែ​លម្អ​។​