ODC English Site
ជនជាប់ឃុំ ៦ នាក់រត់ចេញពីគុក ខេត្តរតនគិរី
ជនជាប់ចោទ ៦ រូប បានរត់គេចខ្លួនបាត់និងម្នាក់ត្រូវប្រធានគុកចាប់បានវិញ ក្រោយពីពួកគេបានលួចកាត់ចម្រឹងដែកបន្ទប់ឃុំឃាំងក្នុងពន្ធនាគារ ខេត្តរតនគិរី លួចរត់កាលពីម៉ោង ៣ ទៀបភ្លឺព្រឹកថ្ងៃ ទី២៣ តុលា។ នេះជាលើក ទី៤ ក្នុងអំឡុង ២ ឆ្នាំចុងក្រោយនេះដែលមានអ្នកទោស ...
ឆាយ ច័ន្ទនីដា
http://bit.ly/102Bfat
សមាជិករណសិរ្សរំដោះជាតិ១០នាក់ត្រូវចាប់ខ្លួនពីបទញុះញង់ឲ្យមានអំពើហិង្សា
យោងតាមនគរបាលឲ្យដឹងថា សមាជិករណសិរ្សរំដោះជាតិខ្មែរ១០នាក់ (KNLF) ជាក្រុមអ្នកប្រឆាំង ដែលរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទំនាក់ទំនងជិតស្និទ្ធរបស់លោកជាមួយវៀតណាមនោះ ត្រូវបានចាប់ខ្លួនក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ នៅក្រុងភ្នំពេញពីបទចោទមានគម្រោងញុះញង់ឲ្យ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/20225/
វៀតណាមផ្អាកការស្ថាបនាផ្លូវក្នុងខេត្តមណ្ឌលគិរី
ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា កាលពីខែមុនកម្មករសំណង់ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20211/
កម្ពុជានិងវៀតណាមស៊ើបអង្កេតរួមគ្នាជំុវិញការបាត់បង្គោលតម្រុយព្រំដែន
យោងតាមមន្ត្រីមូលដ្ឋានម្នាក់បានឲ្យដឹងថា ប្រទេសកម្ពុជា និងវៀតណាមបានធ្វើការស៊ើបអង្កេតរួមគ្នាអំពីបង្គោលតម្រុយព្រំដែន ដែលគេឃើញថា បានបាត់អំឡុងការល្បាតតំបន់នោះជាប្រចាំកាលពីថ្ងៃអង្គារ នៅក្នុងខេត្តត្បូងឃ្មុំ។ ភាគច្រើននៃព្រំដែនកម្ពុជា ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20219/
ផែភ្នំពេញនឹងចាប់ផ្តើមសាងសង់ចំណតផែថ្មីនៅ ឆ្នាំ២០១៦
មន្ដ្រីបានថ្លែងថា ការសាងសង់ចំណតផែទំនិញថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ក្នុងដំណាក់កាលទីពីរត្រូវបានរំពឹងថា នឹងចាប់ផ្ដើមដំណើរការនៅ ឆ្នាំ២០១៦ ហើយនឹងត្រូវបញ្ចប់នៅក្នុង ឆ្នាំ២០១៧។ ផែនការពង្រីកនេះបានធ្វើឡើងបន្ទាប់ពីចំណតទំនិញថ្មីរបស់ ...
ចាន់ មុយហុង
http://bit.ly/1nSlaz0
សមាជិកសភាគណបក្សសង្គ្រោះជាតិលើកឡើងពីបក្ខពួកនិយមនៅក្នុងសភា
លោក សុន ឆ័យ សមាជិកសភាគណបក្សសង្គ្រោះជាតិបានផ្ញើលិខិតមួយច្បាប់ជូនលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដោយចោទប្រកាន់មន្ត្រីមួយរូបពីការផ្ដល់តួនាទីដល់សមាជិកគ្រួសាររបស់ខ្លួនដ៏ការិយាធិបតេយ្យនៅក្នុងសភា។ ...
គុច ណារ៉េន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/20187/
មេរោគអេបូឡាធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមកងកម្លាំងរក្សាសន្តិភាពកម្ពុជាដែលគ្រោងទៅតំបន់អាហ្វ្រិក
នៅពេលកងកម្លាំងរក្សាសន្តិភាពកម្ពុជាបានជួបជុំគ្នានៅក្នុងពិធីមួយកាលពីម្សិលមិញ មុនបេសកកម្មរក្សាសន្តិភាពរយៈពេលមួយឆ្នាំទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្ដាល មន្ត្រីយោធាបានសម្ដែងក្ដីព្រួយបារម្ភចំពោះការផ្ទុះ ...
ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/20193/
អ្នកកាសែតមួយក្រុមអះអាងថា ឃាតករត្រូវបានប្រឌិតឡើងដើម្បីលាក់បាំងរឿងពិតនៅក្នុងករណីឃាតកម្មលើអ្នកកាសែតនៅកំពង់ឆ្នាំង
កាលពីម្សិលមិញ អ្នកកាសែតមួយក្រុមបានផ្ញើរបាយការណ៍មួយទៅអភិបាលខេត្តកំពង់ឆ្នាំង ...
សាំង សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/20191/
ភាគីរោងចក្រនៅតែប្រកាន់ជំហរផ្តល់ប្រាក់ឈ្នួលគោលដល់កម្មករ $ ១១០
នៅថ្ងៃទីបីនៃការចរចារវាងសមាជិកក្រុមការងារ ដែលមានសមាសភាព ៩ នាក់ពីខាងរដ្ឋាភិបាល ៩ នាក់ពីខាងនិយោជក និង ៩ នាក់ពីខាងសហជីពដើម្បីព្យាយាមឲ្យឈានដល់ការព្រមព្រៀងគ្នាអំពីប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យកាត់ដេរកាលពីថ្ងៃពុធ ក្រុមនិយោជក ...
មុំ គន្ធា និង Sean Teehan
http://bit.ly/1u9uwt1
អនុប្រធានទី២នៃសភាជាតិមានទីប្រឹក្សា៦៣រូប
យោងតាមឯកសារចម្លងមួយច្បាប់ដែលទទួលបានកាលពីថ្ងៃពុធបានឲ្យដឹងថា ព្រះរាជក្រឹត្យមួយដែលចុះហត្ថលេខាដោយលោក ជា ស៊ីម ប្រមុខរដ្ឋស្តីទី បានសម្រេចតែងតាំងទីប្រឹក្សានិងជំនួយការ៦៣រូបរបស់លោក ងួន ញ៉ិល អនុប្រធានទី២នៃរដ្ឋសភា។ ...
បុគ្គលិក
ធី ទ្រី
នាយកប្រតិបត្តិ/និពន្ធនាយក
ធី ទ្រី ជានាយកប្រតិបត្តិ/និពន្ធនាយកនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ លោកបានចូលបម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាលតាំងពីឆ្នាំ២០១១ និងបានបន្តក្លាយខ្លួនជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ក្នុងនាមជានាយកប្រតិបត្តិ/និពន្ធនាយក លោកដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពដែលអាចទទួលបានព័ត៌មានជាសាធារណៈ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងថ្មីៗ អំពីនិន្នាការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នៅក្នុងវេទិកាអនឡាញ ដែលគេហៅថា “ទិន្នន័យបើកទូលាយ” ជាវេទិកាចងក្រងទិន្នន័យដែលមានស្រាប់ និងមិនគិតថ្លៃ ពីប្រភពសាធារណៈ។ មុនពេលចាប់ផ្តើមការងារជាមួយអង្គការអូឌីស៊ី លោកបានធ្វើការឱ្យ បណ្តាញផលប៉ះពាល់សង្គម និងបរិស្ថាន និស្សារណកម្មឧស្សាហកម្ម (EISEI) ក្នុងតួនាទីជាអ្នកសម្របសម្រួល នៅក្នុងអង្គការ ការអភិវឌ្ឍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) អស់រយៈពេល៤ឆ្នាំ។ លោក មានបទពិសោធន៏ចំនួន២ឆ្នាំ ក្នុងតួនាទីជាអ្នកអង្កេតសិទ្ធិមនុស្ស ជាមួយអង្គការ អាដហុក និងបទពិសោធន៍ការងារ២ឆ្នាំផ្សេងទៀត ជាមួយនឹងក្រុមហ៊ុន ឥណ្ឌូឆាយណា លីមីតធីត (IRL) ដែលធ្វើលើការស្រាវជ្រាវសង្គម និងពាណិជ្ជកម្ម។ លើសពីនេះទៀត លោក ក៏បានទទួលការអប់រំ និងការបណ្តុះបណ្តាលនានា យ៉ាងច្រើនបន្ថែមទៀតដែរ។
ហេង ហ៊ុយអេង
អ្នកប្រឹក្សាផ្នែក ព័ត៌មានវិទ្យា/គេហទំព័រ
ហ៊ុយអេង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញ ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និង ផ្នែកសិក្សាអន្តរជាតិ ពីវិទ្យាស្ថានភាសាបរទេស (IFL)។ នាង បានធ្វើការលើគម្រោងរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ ចាប់តាំងពីគម្រោងនេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០១១។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការអភិវឌ្ឍបណ្ដាញគហទំព័រ នាងទទួល បន្ទុកដឹកនាំលើការអភិវឌ្ឍធនធានព័ត៌មានលើបណ្តាញ សម្រាប់សហគមន៍ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ លើសពីនេះទៅទៀត នាងផ្តល់ការណែនាំ ត្រួតពិនិត្យ និងគ្រប់គ្រងរាល់ការងាររបស់ក្រុមព័ត៌មានវិទ្យា ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវ និងសមត្ថភាពបច្ចេកទេស។ បន្ថែមពីនេះ នាងក៏បានផ្តល់ការណែនាំ និង ការគាំទ្របច្ចេកទេសដល់សមាជិកក្រុមការងារ ដើម្បីដោះស្រាយបញ្ហាបច្ចេកវិទ្យាផ្សេងៗផងដែរ។
សំអាន ម៉ារឌី
ប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា និងគេហទំព័រ
ទំនួលខុសត្រូវចំបងរបស់ម៉ារឌីគឺ គ្រប់គ្រង និងពិនិត្យជារួមទៅលើគេហទំព័រ និងប្រព័ន្ធបណ្តាញរបស់អូឌីស៊ី។ គាត់ទទួលខុសត្រូវក្នុងការចូលរួម និងការពិនិត្យតាមដានលើការអភិវឌ្ឍ និងតំហែទាំគេហទំព័ររបស់អូឌីស៊ី ដោយមានកិច្ចសហការពីសំណាក់ក្រុមការងារផ្នែកនានារបស់អូឌីស៊ី។ លើសពីនេះ គាត់ក៏មានទំនួលខុសត្រូវក្នុងការផ្តល់នូវការណែនាំ និងជំនួយបច្ចេកទេស ក៏ដូចជាកំណត់ បង្ការ និងកាត់បន្ថយហានិភ័យនៃបញ្ហាបច្ចេកវិទ្យានានានៅលើប្រព័ន្ធបណ្តាញ និងការអនុវត្តគម្រោងរបស់អូឌីស៊ី។
ម៉ារឌី ជានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងបរិញ្ញាបត្រអក្សរសាស្ត្រភាសាអង់គ្លេសផ្នែកអប់រំពីវិទ្យាស្ថានភាសាបរទេស ។
គឹម ឈួនវួច
អ្នកសម្របសម្រួលកម្មវិធីការគ្រប់គ្រងធនធានធម្មជាតិ
ឈួនវួច ជាអ្នកសម្របសម្រួលកម្មវិធីការគ្រប់គ្រងធនធានធម្មជាតិ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ ការងារទទួលខុសត្រូវចម្បងរបស់ឈួនវួចរួមមានការគ្រប់គ្រងគម្រោងទាក់ទងនឹងការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងជនជាតិដើមភាគតិច រួមបញ្ចូលទាំងការសម្របសម្រួលជាមួយដៃគូ និងម្ចាស់ជំនួយ ដើម្បីធានាការអនុវត្តគម្រោងប្រកបដោយជោគជ័យផងដែរ។ ឈួនវួច ក៏សហការលើការរចនាគេហទំព័រ និងអភិវឌ្ឍមាតិកា ធ្វើការស្រាវជ្រាវ ចងក្រងឯកសារច្បាប់ គោលនយោបាយ និងរៀបចំសកម្មភាពផ្សព្វផ្សាយ។
ឈួនវួច បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្របរិស្ថានពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រសិល្បៈផ្នែកវិធីសាស្ត្របង្រៀនភាសាអង់គ្លេស ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ព្រមទាំងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ (កម្មវិធីអន្តរជាតិ) ពីសាកលវិទ្យាល័យណារ៉េសួន។ ឈួនវួច បានបោះពុម្ពផ្សាយអត្ថបទ និងកិច្ចការស្រាវជ្រាវនៅក្នុងសន្និសីទ និងវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រអន្តរជាតិជាច្រើន។ មុនពេលចូលរួមជាមួយអូឌីស៊ី ឈួនវួច ជាអនុប្រធានក្រុមការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៅក្រុមហ៊ុនមួយ និងបានហាត់ការនៅនាយកដ្ឋានឧតុនិយមថៃផងដែរ។
អ៊ួន វិមល
ប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូ
វិមល ជាប្រធានគ្រប់គ្រងកម្មវិធី និងភាពជាដៃគូ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។ នាងជាអ្នកផ្តល់នូវយុទ្ធសាស្ត្រក្នុងការត្រួតពិនិត្យ និងការគ្រប់គ្រងសម្រាប់គម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា (ISAC) និងចូលរួមក្នុងការស្រាវជ្រាវសម្រាប់បង្កើតជាមាតិកានៅលើគេហទំព័រអូឌីស៊ី ព្រមទាំងសម្របសម្រួលលើគ្រប់ផ្នែកនៃគម្រោងការច្នៃប្រឌិតថ្មីសម្រាប់គណនេយ្យភាពសង្គមនៅក្នុងប្រទេសកម្ពុជា (ISAC)។ នាងក៏ទទួលខុសត្រូវផងដែរក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាល និងផ្តល់ការបណ្តុះបណ្តាលក្រុមគោលដៅអំពីរបៀបប្រើប្រាស់គេហទំព័រអូឌីស៊ី។
នាងបញ្ចប់ការសិក្សាជាមួយបរិញ្ញាបត្រពីរ ផ្នែកការអភិវឌ្ឍសេដ្ឋកិច្ច និងភាសាអង់គ្លេសសម្រាប់ការបកប្រែ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបរិស្ថាន ការអភិវឌ្ឍ និងនិរន្តរភាព ពីសាកលវិទ្យាល័យជូឡាឡុងកន។ មុនមកបម្រើការងារនៅអូឌីស៊ី នាងគឺជាជំនួយការកម្មវិធីនៅ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងជាជំនួយការនាយកគ្រប់គ្រងក្រុមហ៊ុនឯកជន។
វង្ស ព្រហ្មនា
មន្ត្រីគម្រោង
ព្រហ្មនា ជាមន្ត្រីគម្រោងរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ដែលកំពុងធ្វើការគាំទ្រការអនុវត្តគំនិតផ្ដួចផ្ដើមដែលស្ថិតនៅក្រោមគម្រោងឌីជីថលរបស់អង្គការអូឌីស៊ី ដើម្បីលើកកម្ពស់សិទ្ធិឌីជីថល និងរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលនៅប្រទេសកម្ពុជា។ ព្រហ្មនា បានចាប់អារម្មណ៍ខ្លាំងលើសិទ្ធិឌីជីថលនៅពេលដែលលោកជាជំនួយការគម្រោងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដោយលោកត្រូវបានផ្ដល់ឱកាសឱ្យចូលរួមធ្វើការអនុវត្តគម្រោងលើកកម្ពស់ និងការពារសេរីភាពមូលដ្ឋាន និងសិទ្ធិរបស់សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា។
បច្ចុប្បន្ននេះ ព្រហ្មនាក៏ជាអ្នកស្រាវជ្រាវវ័យក្មេងមួយរូបនៅក្នុងកម្មវិធីស្រាវជ្រាវមួយនៃវេទិកាអនាគត។ លោកកំពុងរួមចំណែកដល់ការស្រាវជ្រាវដែលផ្ដោតទៅលើឯកជនភាព និងការការពារទិន្នន័យនៅក្នុងប្រទេសកម្ពុជា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងរដ្ឋបាលសាធារណៈ។ លោកមានបទពិសោធន៍ការងារនៅក្នុងការអនុវត្តគម្រោង ដូចជាការសម្របសម្រួល វាយតម្លៃ និងសរសេររបាយការណ៍ ការស្រាវជ្រាវគោលនយោបាយ ការសម្របសម្រួលសិក្ខាសាលា ការគ្រប់គ្រងជំនួយថវិកា និងការចូលរួមរបស់យុវជន។
សួស ធីតា
មន្ដ្រីផ្នែកទំនាក់ទំនង
ធីតា បានចូលបម្រើការងារនៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី) ជាមន្ត្រីផ្នែកទំនាក់ទំនង ដែលគាំទ្រសកម្មភាពបណ្តុះបណ្តាលលើចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយ។ គាត់ក៏ទទួលខុសត្រូវក្នុងការអភិវឌ្ឍ ការបង្កើតខ្លឹមសារ/មាតិកាបណ្ដាញសង្គម និងការផ្សព្វផ្សាយប្រព័ន្ធផ្សព្វផ្សាយ និងចូលរួមចំណែកក្នុងការរចនាសម្ភារៈទំនាក់ទំនងតាមទម្រង់អនឡាញ និងបោះពុម្ពផងដែរ។
ធីតាបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងសេដ្ឋកិច្ចអន្តរជាតិពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី គាត់ទទួលបានបទពិសោធន៍ការងារជាមន្ត្រីទំនាក់ទំនងជាមួយអង្គការមិនមែនរដ្ឋាភិបាល និងជាអ្នកសារព័ត៌មានឯករាជ្យសម្រាប់ស្ថាប័នសារព័ត៌មានផងដែរ។
ឡុច កល្យាណ
អ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS)
កល្យាណ គឺជាអ្នកស្រាវជ្រាវទិន្នន័យ និងឯកទេសប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ។ លោកធ្លាប់បានធ្វើការជាមួយគម្រោងអង្គការទិន្នន័យអំពីការអភិវឌ្ឍ ចាប់តាំងពីគម្រោងត្រូវបានបង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៥។ ក្រោយមកលោកបានដើរតួជាអ្នកដឹកនាំបច្ចេកទេសក្នុងគម្រោងព័ត៌មានភូមិសាស្ត្រនៃប្រព័ន្ធ GPS Navigation នៅក្នុងវិស័យឯកជន។ លោកបានចូលបម្រើការងារជាថ្មីជាមួយអង្គការទិន្នន័យអំពីការអភិវឌ្ឍនៅក្នុងឆ្នាំ ២០១៩។
លោកទទួលបន្ទុកដឹកនាំក្រុមក្នុងគ្រប់សកម្មភាពស្រាវជ្រាវទាក់ទងទៅនឹងទិន្នន័យដោយផ្តោតលើការ ប្រមូលផ្តុំ រៀបចំ និងបង្ហាញទិន្នន័យអំពីទីតាំងជាក់លាក់មួយនៅក្នុងទម្រង់ជាឌីជីថល។ លោកក៏ប្រើបច្ចេកវិទ្យា ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ដើម្បីចងក្រង រក្សាទុក និងធ្វើបច្ចុប្បន្នភាពព័ត៌មានពីប្រភពផ្សេងៗគ្នាសម្រាប់ការប្រើប្រាស់ជាសាធារណៈ និងធានាថាទិន្នន័យនៅលើគ្រប់ប្រធានបទទាំងអស់មានលក្ខណៈពេញលេញត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។ លោកបានបញ្ចប់ថ្នាក់វិទ្យាល័យដោយមានការអនុញ្ញាតក្នុងការបញ្ចប់ការសិក្សាមុនអាយុ និងទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាលកម្ពុជាបន្តបរិញ្ញាបត្រជំនាញផ្នែករៀបចំដែនដី និងរដ្ឋបាលដីធ្លី ដោយជោគជ័យក្នុងឆ្នាំ២០១១ និងបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងធនធានធម្មជាតិនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ក្នុងឆ្នាំ២០២០។
វង្ស ពិសិទ្ធ
អ្នកជំនាញទិន្នន័យ និងគ្រូបង្គោល
ពិសិទ្ធធ្វើការជាអ្នកជំនាញទិន្នន័យ និងគ្រូបង្គោល នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC)។ លោកបានបញ្ចប់ការសិក្សាថ្នាក់វិស្វករឯកទេសធនធានរ៉ែ និងភូគភ្ពសាស្ត្រ ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅឆ្នាំ ២០១៩។ ក្នុងឆ្នាំបញ្ចប់ការសិក្សា លោកបានទទួលអាហារូបករណ៍ទៅសិក្សាមួយឆមាសនៅសកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃជាទីដែលលោកបានបញ្ចប់និក្ខេបទសម្រាប់ការបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍការងាររបស់លោក គឺផ្ដោតទៅលើការស្រាវជ្រាវទិន្នន័យភូមិសាស្ត្រ ស្ដីពីវិស័យជាច្រើនទាក់ទងនឹងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ដែលបានមកពីគ្រប់ប្រភពដែលផ្ដល់ទិន្នន័យបើកទូលាយ សម្រាប់ការគ្រប់គ្រង ប្រមូលផ្ដុំ កែសម្រួល និងធ្វើទស្សនីយ៍កម្ម ដោយប្រើប្រាស់GIS សម្រាប់ដាក់អោយប្រើជាសាធារណៈនៅលើគេហទំព័ររបស់អង្គការ។ ក្រៅពីការងារតួនាទីផលិតទិន្នន័យ ជាពិសេសទិន្នន័យភូមិសាស្ត្រ លោកចូលរួមនៅក្នុងការធ្វើការបណ្ដុះបណ្ដាល និងតាក់តែងកម្មវិធីបណ្ដុះបណ្ដាលដែលទាក់ទងនឹងទិន្នន័យ និងGISផងដែរ សម្រាប់គម្រោងដែលពាក់ព័ន្ធ។
រ័ត្ន សារ៉ាត់
មន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាល
តម្លាភាព គណនេយ្យភាព នឹង ភាពស្មោះត្រង់ គឺជាគុណតម្លៃរបស់ សារ៉ាត់។ មានតួនាទីមន្ត្រីជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ និង រដ្ឋបាលនៅ អូឌីស៊ី សារ៉ាត់ធ្វើការសហការណ៍យ៉ាងជិតស្និតជាមួយក្រុមការងារទាំងអស់ ដើម្បីផលិតអោយបាន នូវសមិទ្ធផលដូចជា៖ ទី១ធានាថារាល់ឯកសារចំណូល ចំណាយទាំងអស់ពិតជាត្រឹមត្រូវតាមច្បាប់គណនេយ្យ និង គោលការណ៍របស់ស្ថាប័ន នឹង ធ្វើការទូទាត់រាល់ការចំណាយទាំងនោះអោយបានទាន់ពេលវេលា។ ទី២ ធ្វើការកត់ត្រារាល់ការចំណាយទាំងអស់ក្នុងប្រព័ន្ធគណនេយ្យអោយត្រឹមតាមខ្ទង់នីមួយៗ នឹងផលិតរបាយការណ័ហិរញ្ញវត្ថុអោយបានត្រឹមត្រូ ទាន់ពេលវេលា។ ធ្វើការសហការណ៍ជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ដូចជា មន្ត្រីពន្ធដា, មន្ត្រីរបបសន្ដិសុខសង្គម, មន្ត្រីមន្ទីរការងារ, បុគ្គលិកអង្គការ ក៏ដូចជាក្រុមហ៊ុនឯកជនផ្សេងៗ ដើម្បីអនុវត្តកាតាព្វកិច្ចច្បាប់ពន្ធ និងរក្សាបានអត្ថប្រយោជន៍របស់បុគ្គលិក ស្របតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា។
សារ៉ាត់បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ក្នុងឆ្នាំ២០១៩។ មុនពេលចូលបម្រើការងារនៅអូឌីស៊ី សារ៉ាត់មានបទពិសោធន៍ ១០ ឆ្នាំមកហើយលើការងារផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិ។
លៀង គីមហួយ
បុគ្គលិកផ្នែកអនាម័យការិយាល័យ
បងស្រីគីមហួយមានទំនួលខុសត្រូវជាចម្បងក្នុងការថែរក្សាឱ្យបាននូវបរិស្ថានស្អាត អនាម័យ និងមានរបៀបរៀបរយនៅក្នុងការិយាល័យអូឌីស៊ី។ គាត់ក៏ទទួលខុសត្រូវរៀបចំភេសជ្ជៈ និងអាហារសម្រន់សម្រាប់ភ្ញៀវ និងបុគ្គលិកតាមតម្រូវការក្នុងពេលប្រជុំ វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ព្រមទាំងមើលថែទាំរាល់សម្ភារៈផ្ទះបាយ។ មុនចូលបម្រើការងារនៅអូឌីស៊ី បងគីមហួយធ្លាប់បម្រើការជាអ្នករៀបចំអាហារនៅក្រុមហ៊ុនអាកាសចរណ៍បាយ័នអ៊ែរឡាញរយៈពេលប្រាំពីរឆ្នាំ។
ក្រុមហ៊ុនបន្តធ្វើចម្ការលើដីដែលត្រូវបានដកហូត
យោងតាមប្រជាពលរដ្ឋមូលដ្ឋានឲ្យដឹងថា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន១១ដែលត្រូវក្រសួងបរិស្ថានដកហូតដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទាំងនោះ កាលពីថ្ងៃសុក្របានបន្តធ្វើការដាំដុះលើអតីតដីរបស់ខ្លួន ក្នុងខេត្តបន្ទាយមានជ័យ។ ...
គុច ណារ៉េន
http://www.cambodiadailykhmer.com/news/20178/
កម្ពុជាបញ្ជូនក្រុមការងារទៅអូស្ត្រាលីដើម្បីពិភាក្សាបន្ថែមអំពីកិច្ចព្រមព្រៀងស្ដីពីជនភៀសខ្លួន
ក្រសួងមហាផ្ទៃបានឲ្យដឹងកាលពីម្សិលមិញថា លោក សុក ផល អគ្គនាយកនៃអគ្គនាយដ្ឋានអន្តោប្រវេសន៍នៅក្រសួងមហាផ្ទៃបានធ្វើដំណើរទៅប្រទេសអូស្ត្រាលី ដើម្បីជួបពិភាក្សាជាមួយមន្ត្រីនៅទីនោះអំពីកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសស្ដីពីជនភៀសខ្លួន ដែលប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលីបានចុះហត្ថលេខាកាលពី ...
ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/20160/
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់ចំនួន ៣០.០០០ ដុល្លារ
សាលាដំបូងរាជធានី ភ្នំពេញកាលពីថ្ងៃអង្គារបានបើកការកាត់ក្តីលើករណីស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទ ឆបោកពលករចំនួន២៤ នាក់ដែលមានបំណងចង់ធ្វើចំណាកស្រុក នូវទឹកប្រាក់ជាង ៣0.000 ដុល្លារ។ ...
ហៃ ពិសី
http://www.cambodiadaily.com/news/woman-charged-with-30k-fraud-stands-trial-70540/
ក្រុមការពារបរិស្ថាន៖ ព្រៃឈើកម្ពុជាថយចុះ ហើយឈើភាគច្រើនដឹកទៅចិន
ឈើប្រណិតកម្ពុជាយ៉ាងហោចណាស់ចំនួន៥,៥ម៉ឺនតោនត្រូវបានលក់ទៅកាន់ប្រទេសចិនក្នុងរយៈពេលប្រាំបួនខែដើមឆ្នាំ២០១៤នេះ ស្របពេលដែលកម្ពុជាកំពុងស្ថិតនៅក្រោមការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងបណ្តាញជនជាតិដើមភាគតិចកម្ពុជា និងអង្គការក្រៅរដ្ឋា ...
គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/cambodian-forest-devastated-most-logs-go-to-china/2492253.html
ប្រទេសផលិតកៅស៊ូសន្យាធ្វើឲ្យតម្លៃល្អឡើងវិញ
តម្លៃកៅស៊ូដែលកំពុងធ្លាក់ថ្លៃខ្លាំងនៅលើទីផ្សារត្រូវបានរំពឹងថា អាចនឹងមានស្ថានភាពល្អឡើងវិញបន្ទាប់ពីបណ្ដាប្រទេសផលិតកៅស៊ូធំៗទើបបានព្រមព្រៀងជាគោលការណ៍ក្នុងកិច្ចប្រជុំ កាលពីសប្តាហ៍មុនក្នុងការបន្ថយការផ្គត់ ...
ហ៊ គឹមសាយ
http://bit.ly/1w6vLcz
អ្នកកាប់ឈើខុសច្បាប់ដាក់ពាក្យប្ដឹងទៅនគរបាលទាក់ទិននឹងថ្លៃឈ្នួលរបស់ខ្លួន
មន្ត្រីមួយរូបបានឲ្យដឹងកាលពីម្សិលមិញថា អ្នកភូមិប្រហែល២០នាក់ ដែលធ្វើការឲ្យក្រុមជួញដូរឈើខុសច្បាប់ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានដាក់ពាក្យបណ្ដឹងទៅកាន់នគរបាលខេត្ត ដោយចោទប្រកាន់មេខ្លោងចំនួនពីរ ...
សាំង សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/20172/
គណៈកម្មាធិការថ្មីចាប់ផ្តើមការចរចាលើបញ្ហាប្រាក់ខែគោលសម្រាប់កម្មករកាត់ដេរ
កាលពីម្សិលមិញ ក្រុមថ្មីមួយដែលនឹងផ្តល់ប្រឹក្សាដល់គណៈកម្មាធិការដែលផ្តល់អនុសាសន៍ ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/20164/
ឈើប្រណីតជាង៣.០០០ដុំត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃ
នគរបាល និងមន្ត្រីបរិស្ថាននៅក្នុងខេត្តមណ្ឌលគិរីរឹបអូសបានឈើប្រណីតជាង៣.០០០ដុំ ដែលគេបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃមួយកន្លែងកាលពីថ្ងៃអាទិត្យ ប៉ុន្តែនៅមិនទាន់កំណត់នៅឡើយទេថា តើវាជា ...
ម៉ិច ដារ៉ា
http://www.cambodiadailykhmer.com/news/20174/
កសិករផលិតសំបុកត្រចៀកកាំមានមហិច្ឆតាចំពោះ ផែនការ នាំចេញទៅកាន់ប្រទេសចិន
ឈរនៅក្នុងហាងរបស់នាង នៅពីក្រោយទ្វារ កញ្ចក់មួយដែលបានធានាសុវត្ថិភាពជាមួយសោអេឡិចត្រូនិច អ្នកនាង ងួន ឆដា អាចនិងត្រូវគេងាយច្រលំថាជាម្ចាស់ហាងលក់គ្រឿងអលង្ការជំនួសអោយម្ចាស់ហាង ...
ហ៊ុល រស្មី និង Chris Mueller
http://www.cambodiadaily.com/news/nest-farmers-hatch-ambitious-china-export-plan-70521/
WTO: តម្លៃចង្វាក់ផលិតកម្មកម្ពុជាធ្លាក់ចុះ
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសតែពីរគត់ដែលមានការធ្លាក់ចុះតម្លៃចង្វាក់ផលិតកម្មសកល (GVC)។ នេះបើតាមការសិក្សាថ្មីបំផុតរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ របាយការណ៍ពាណិជ្ជកម្មពិភពលោក ឆ្នាំ២០១៤ របស់ WTO ចេញផ្សាយកាលពីថ្ងៃ ទី២០ ខែតុលា បង្ហាញថា ភាគរយនៃការចូល ...
Eddie Morton
http://bit.ly/1DyLy4T
សកម្មជនបក្សប្រឆាំងចង់ចូលរួមប្រយុទ្ធជាមួយអាមេរិក
សកម្មជនយុវជនគណបក្សប្រឆាំង យ៉ាងហោច ៥០ នាក់កំពុងសុំការអនុញ្ញាតចូលរួមការប្រយុទ្ធដែលដឹកនាំដោយសហរដ្ឋអាមេរិក ទៅលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម ជាអ្វីដែលពួកគេអះអាងថា ដើម្បីជាថ្នូរស្នើឲ្យអាមេរិក ជួយពួកគេប្រយុទ្ធប្រឆាំងនឹងការឈ្លានពាន ...
មាស សុខជា
http://bit.ly/1wtm1aV
ការអញ្ជើញចូលរួមសន្និសីទកាសែត - កង្វល់របស់អង្គការសង្គមស៊ីវិល និងសហគមន៍ទៅលើការកាប់ឈើខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិនៅកម្ពុជា
អង្គការសង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល និង តំណាងសហគមន៍មកពីខេត្តមណ្ឌលគិរី រតនគិរី កំពង់ធំ កំពង់ស្ពឺ ស្ទឹងត្រែង និងក្រចេះ នឹងជួបជុំគ្នាដើម្បីធ្វើសន្និសីទ កាសែតមួយដែលបានរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដើម្បីសម្តែងកង្វល់របស់ពួកគេអំពីការកើនឡើងនៃការកាប់ ...
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
ក្រុមតាមដានការងារជប៉ុន មកដល់ប្រទេសកម្ពុជា
ក្រុមអ្នកជំនាញរបស់ប្រទេសជប៉ុន បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ ក្នុងដំណើរទស្សនកិច្ច២ថ្ងៃ ដែលជាក្រុមតាមដានការងារ ទាក់ទងនឹងតម្រូវការការស្ទង់មតិដែលបានអនុវត្ត កាលពីខែឧសភា ក្នុងការផ្តល់ជំនួយលើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/japanese-follow-up-team-arrives-in-cambodia-7516
