ODC English Site

ពងកូនក្រពើភ្នំចំនួន៤៣ ដែលជាប្រភេទជិតផុតពូជបំផុតពីក្នុងធម្មជាតិ ត្រូវបានរកឃើញ

ពងកូនក្រពើភ្នំសរុបចំនួន ៤៣ត្រូវបានរកឃើញបន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ នៅតំបន់ឆាយរាប ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង និងអូរសោមនៃឧទ្យានជាតិជួរភ្នំក្រវាញ។ ក្រុមអភិរក្សរំពឹងថា ពងទាំងនេះនឹងញាស់នៅក្នុងខែសីហាខាងមុខនេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-25-1146-262451

ការហោះហើរ​រវាង​កម្ពុជា-ថៃ នៅមាន​​ប្រតិបត្តិការ​ធម្មតា

បើ​ទោះបី​ជា​ប្រទេស​​ថៃ​បាន​ប្រកាស​បិទ​ព្រំដែន​គោក​ជាមួយ​កម្ពុជា​ទាំង​ស្រុង​ជាឯកតោភាគី​ចាប់​តាំង​ពី​យប់​​ថ្ងៃ​ទី​២៣ ខែ​មិថុនា​ ក៏​សកម្ម​ភាព​​នៃ​ជើង​​ហោះហើរ​រវាង​កម្ពុជា-ថៃ នៅតែ​បន្ត​ប្រតិបត្តិការ​​ដំណើរការធម្មតារហូត​មក​ដល់​ពេល​នេះ​។​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-6-25-1050-262449

ក្រុមហ៊ុន២ ត្រូវផ្អាកដំណើរការផលិតកម្ម ដោយសារការបន្តសកម្មភាពបំពុលប្រភពទឹកសាធារណៈ

ក្រសួងបរិស្ថានបានសម្រេចផ្អាកផ្នែកផលិតកម្មជាបណ្តោះអាសន្នរបស់ក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd និង ក្រុមហ៊ុន កែច្នៃស្បែកគោ Kubon (Cambodia) Biotechnology Co., Ltd បន្ទាប់ពីក្រុមហ៊ុនទាំង២នេះ មិនបានអនុវត្តច្បាប់ និងតាមការណែនាំរបស់ក្រសួង ដែលឱ្យបញ្ឈប់ការបំពុលប្រភពទឹកសាធារណៈ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-25-937-262448

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពង្រឹងវិធានការអនុវត្តស្របពេលមានវិបត្តិព្រំដែន

កម្ពុជាបានរឹតបន្តឹងការអនុវត្តនៅច្រកព្រំដែនសំខាន់ៗ និងធានាដល់ប្រជាពលរដ្ឋនូវការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងទំនិញប្រកបដោយស្ថិរភាព បន្ទាប់ពីរដ្ឋាភិបាលសម្រេចផ្អាកនាំចូលផ្លែឈើ បន្លែ ប្រេង និងឧស្ម័នពីប្រទេសថៃ ស្របពេលមានភាពតានតឹងនកើនឡើងនៅតំបន់ព្រំដែន។ ...

ស៊ុំ ម៉ាណេត
https://shorturl.at/avEua

រដ្ឋាភិបាល​ផ្តល់​ការងារ​ដល់​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ

ក្រុមការងារចម្រុះមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) កំពុងផ្តល់ព័ត៌មានលម្អិតអំពីឱកាសការងារក្នុងស្រុកនៅទូទាំងខេត្តនានាដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ។ ...

Sreekanth Ravindran
https://shorturl.at/aPhkM

នាយករដ្ឋមន្ត្រី​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ផលិតផល​ក្នុងស្រុក

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យគាំទ្រផលិតផលផលិតក្នុងស្រុក និងខិតខំធ្វើការដាំដុះ និងកែច្នៃទំនិញសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និងការប្រើប្រាស់ផ្សេងទៀត។ ...

មុំ គន្ធា
https://shorturl.at/37PXL

តើ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​អាច​ត្រឡប់​មក​កម្ពុជារក​ការងារ​ល្អៗធ្វើ​បានឬ​ទេ?

សំណួរថាតើពលករចំណាកស្រុកខ្មែរនៅប្រទេសថៃនឹងត្រឡប់មកផ្ទះវិញ ដើម្បីរកការងារធ្វើបានប្រសើរជាងមុន ឬប្រឈមនឹងជីវភាពរស់នៅមានភាពមិនប្រាកដប្រជា ចំពេលមានភាពតានតឹងកើនឡើងដែរឬទេ? ...

មាស​ មល្លិកា
https://kiripostkhmer.com/stories/can-cambodian-migrant-workers-in-thailand-return-to-good-jobs

យោធា​ថៃ​បិទច្រក​ព្រំដែន​គោក​ទាំងអស់ ប៉ុន្តែចរចា​ឱ្យ​ពលរដ្ឋ​ត្រឡប់​ទៅប្រទេស​រៀងខ្លួន

យោធាថៃបានអនុវត្តការបិទច្រកព្រំដែនគោកទាំងអស់ជាមួយប្រទេសកម្ពុជា ដោយរឹតបន្តឹងការចូលប្រទេស ខណៈមានការអនុញ្ញាតឱ្យពលរដ្ឋដែលមានបំណងចង់ត្រឡប់ទៅប្រទេសរៀងខ្លួនវិញ។ ...

ឃួន ណារីម​ និង សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/thai-military-closes-all-land-borders-but-deals-reached-at-a-few-to-allow-citizens-to-return-home/

អ្នក​នាំពាក្យ​រដ្ឋាភិបាល​បង្ហាញ​ចំណុច​​មិន​ត្រឹម​ត្រូវ​ដែល​មេដឹកនាំ​ថៃ​លើក​ឡើង​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ចំណុច​មិន​សម​ហេតុផល​ដែល​មេដឹកនាំ​ថៃ លើក​ឡើង​ចោទ​មក​កម្ពុជា​រឿង​ការ​ឆបោក​តាម​អនឡាញ ដូច​ជា​ថា​ថៃ​​សម្រេច​កាត់​អគ្គិសនី​និង​អ៊ីនធឺណិត​និង​ឈប់​លក់​ប្រេង​ឲ្យ​​កម្ពុជា​ ដែល​ជាក់​ស្ដែង​កម្ពុជា​បាន​សម្រេច​បិទ ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-24-1539-262442

គ្រឿងញៀនជាង៣៤០គីឡូក្រាម និងជាង៣ម៉ឺនគ្រាប់ ត្រូវបានដុតបំផ្លាញចោល

គ្រឿងញៀនជាង៣៤០គីឡូក្រាម និងជាង៣ម៉ឺនគ្រាប់ត្រូវបានដុតបំផ្លាញចោល នៅក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនានេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-24-1752-262443

​​មគ្គុទេ្ទសក៍ទេសចរ​ដើរតួនាទីសំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យទេសចរណ៍​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​​​ជំរុញ​​​​មគ្គុទេ្ទសក៍ទេសចរទាំង​អស់​ឱ្យ​ខិតខំ​​បង្កើន​ការ​ប្តេជ្ញាចិត្ត​​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ប្រជាពលរដ្ឋ​គ្រប់​ជាតិ​សាសន៍​​​​លើ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-24-1439-262441

ថៃ​រារាំង​ភ្ញៀវ​ទេសចរ​មិនឱ្យ​​ចូល​កម្ពុជាតាមផ្លូវគោក ខណៈ​ទំនាស់​ព្រំដែន​កាន់​តែ​តានតឹង

ប្រទេស​ថៃ​បាន​ចាប់​ផ្តើម​ដាក់​កំហិតការធ្វើដំណើរតាម​ព្រំដែន​គោក​កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញ រួម​មានទាំង​ការ​រារាំង​ភ្ញៀវ​ទេសចរមិនឱ្យ​ចូល​មកប្រទេស​កម្ពុជា ស្របពេល​ប្រទេស​ទាំង​ពីរ​កំពុងមានចំណាត់​ការ​​វាយបកទៅវិញទៅមក ជុំវិញបញ្ហាទំនាស់​ព្រំដែន។ ...

បុគ្គលិកគិរីប៉ុស្តិ៍
https://kiripostkhmer.com/stories/thailand-blocks-tourists-from-entering-cambodia-as-their-border-tensions-soar

ក្នុងរយៈពេល៥ថ្ងៃ ជំងឺផ្តាសាយបក្សី សម្លាប់មនុស្សម្នាក់ និងម្នាក់ទៀតកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ

ក្រសួងសុខាភិបាលបានក្រើនរំលឹកប្រជាពលរដ្ឋជាថ្មី ពីការបន្តគំរាមកំហែង នៃជំងឺផ្តាសាយបក្សី បន្ទាប់ពីរកឃើញអ្នកជំងឺ២ករណី ក្នុងរយៈពេលតែ៥ថ្ងៃប៉ុណ្ណោះ ដែលក្នុងនោះបណ្តាលឱ្យស្លាប់ម្នាក់។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-24-937-262437

រដ្ឋាភិបាលប្រកាសពីការចាប់ឆ្នោតជុំទី១សម្រាប់អ្នកស្នើសុំដីនៅខេត្តស្ទឹងត្រែង

រដ្ឋាភិបាលបានប្រកាសពីម្សិលមិញថា លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នឹងចាប់ឆ្នោតជុំទី១សម្រាប់អ្នកដាក់ពាក្យស្នើសុំដីនៅខេត្តស្ទឹងត្រែងតាមរយៈកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដែលចាប់ផ្ដើមពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ ...

តន វិបុល
https://surl.lt/cuwmtf

ថៃបានបិទច្រកព្រំដែនរវាងកម្ពុជា-ថៃទាំងស្រុង លើកលែងតែសិស្ស និងអ្នកជំងឺ

ទាហានថៃបានសម្រេចបិទច្រកព្រំដែនទាំងអស់រវាងកម្ពុជា-ថៃដោយឯកតោភាគីនៅយប់ថ្ងៃទី២៣ ខែមិថុនា ដោយអនុញ្ញាតឱ្យចេញចូលតែសិស្ស និងអ្នកជំងឺ។ យោងតាមមន្ត្រីកម្ពុជាបានបញ្ជាក់​។ ...

បុគ្គលិកខេមបូចា
https://khmer.cambojanews.com/thailand-completely-closed-cambodia-thailand-border-except-for-students-and-patients/

សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​លើក​ទី​៤​ រវាង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការបរទេស​នៃ​សហព័ន្ធ​ស្វ៉ី​ស​

នៅ​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២៥​ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​លើក​ទី​៤​ រវាង​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួងការបរទេស​នៃ​សហព័ន្ធ​ស្វ៉ី​ស​។​ថ្នាក់ដឹកនាំ​ទាំង​ពីរ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

គណៈកម្មការកម្ពុជា​ត្រៀម​ផ្លូវ​ច្បាប់ និងការ​ទូត​ចំពោះ​​សំណុំរឿង​ជម្លោះ​ព្រំដែននៅ​តុលាការ​ ICJ

កម្ពុជា​បន្ដ​ខិតខំ​ប្រឹងប្រែង​ផ្នែក​ច្បាប់ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃបន្ទាប់ពី​កិច្ចប្រជុំ​បើក​ដំណើរការ​របស់​គណៈកម្មកា​រ​រៀបចំ​ឯកសារ​សម្រាប់​ការបញ្ជូន​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-6-23-1647-262433

យ៉ាងហោចណាស់ មនុស្ស២នាក់បាត់ខ្លួន ក្នុងគ្រោះជំនន់ទឹកភ្លៀង

យ៉ាងហោចណាស់ មនុស្សចំនួន២នាក់បានបាត់ខ្លួន ក្នុងជំនន់ទឹកភ្លៀង​ហូរ​ច្រោះ​ដាច់​ផ្លូវ នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង កាលពីថ្ងៃអាទិត្យ ទី២២ ខែមិថុនានេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-6-23-1519-262430

អ្នក​វិភាគ៖ កម្ពុជា​គ្មាន​អ្វី​ក្រៅ​ពី​ឆ្លើយ​តប​ដូច​គ្នា​ បើ​ថៃ​ទម្លាក់​កម្រិត​ការទូត

ក្រោយ​ពី​ការ​កោះ​ហៅ​ឯក​អគ្គរាជទូត​របស់​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​កាល​ពី​សប្ដាហ៍​មុន គណបក្ស​កាន់​អំណាច​ ភឿ ថៃ ថ្លែង​ថា​ ប្រទេស​ថៃ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​បន្ថយ​កម្រិត​ចំណង​ការទូត​ជាមួយ​កម្ពុជា។​ អ្នកវិភាគ​ថ្លែង​ថា កម្ពុជា​គ្មាន​អ្វី​ក្រៅ​ពី​ការ​ឆ្លើយ​តប ...

នៀម ឆេង
https://www.postkhmer.com/national/2025-6-23-1832-262435

ការនាំចេញទំនិញ​របស់ SEZ បាន​ចំណែក​ ២០-២៥​ភាគ​រយ​នៃចំនួន​​ទឹក​ប្រាក់​នាំ​ចេញ​សរុប

តំបន់​សេដ្ឋកិច្ច​ពិសេស​(SEZ)កំពុង​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់ការ​នាំ​ចេញ​ទំនិញកម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ ដោយ​រយៈ​ពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ ចំនួន​​​ទឹក​ប្រាក់​​នាំ​ចេញ​ទំនិញរបស់ SEZ ទាំង​អស់​នៅ​កម្ពុជា​មាន​ចំណែក​ប្រហែល​​ ១/៤​នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-23-1637-262432

កម្ពុជាអាច​ធានា​ការ​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​​ និង​ឧស្ម័ន​គ្រប់​ប្រភេទតាម​តម្រូវ​​ក្នុង​ប្រទេស

ការ​គំរាម​​ដាក់​សម្ពាធ​ជា​បន្ត​បន្ទាប់​ពី​សំណាក់​ក្រុមជ្រុល​និយម​ថៃ​​មួយ​ចំនួន បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រេចផ្អាក​មិន​ឱ្យ​​នាំ​ចូល​ប្រេង​ឥន្ធនៈ​​ និង​ឧស្ម័ន​គ្រប់​ប្រភេទពី​ប្រទេស​ថៃ​ ខណៈ​រដ្ឋាភិបាល​ អ្នក​សេដ្ឋកិច្ច និង​ប្រជាជន​​​សុទ្ធតែ​យល់ឃើញ​ថា កម្ពុជា ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2025-6-23-1442-262429

កម្ពុជាបោះជំហានដោយប្រុងប្រយ័ត្នទៅរកបទប្បញ្ញត្តិគ្រប់គ្រង AI ស្របពេលក្តីបារម្ភចំពោះបច្ចេកវិទ្យានេះកើនឡើង

កម្ពុជាកំពុងបិទបញ្ចប់ដំណើរការរៀបចំតាក់តែងយុទ្ធសាស្ត្រ AI ជាតិជាលើកដំបូង ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងតម្លាភាព ក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅចំពោះមុខការដែលកម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រង ច្បាប់ការពារទិន្នន័យនៅមានកម្រិត និងកង្វះក្របខ័ណ្ឌច្បាប់ច្បាស់លាស់ ដើម្បីគាំទ្រការច្នៃប្រឌិតប្រកបដោយការទទួលខុសត្រូវ។ ...

សេង ម៉េងហេង
https://kiripostkhmer.com/stories/cambodia-moves-cautiously-towards-ai-regulation-amid-rising-concerns

សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរការចាប់ឆ្នោតជុំទី១ សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីនៃកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មាការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីដំណើរការចាប់ឆ្នោតជុំទី១ សម្រាប់អ្នកបានដាក់ពាក្យស្នើសុំដីនៃកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។អនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋានប្រកបដោយសមធម៌ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកដោយចីរភាព។ ...

គណៈកម្មាការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

ទាញយក៖ pdf

សេចក្តីជូនដំណឹងស្តីពីស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានការណ៍តានតឹងរវាងកម្ពុជា និងថៃ។ផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុត។ ...

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ទាញយក៖ pdf

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

j45Xk
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!