សេចក្តីប្រកាសព័ត៌មាន៖ ការចុះអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាប្រកបដោយភាពធន់
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា (NBC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចេញសេចក្តីថ្លែងការណ៍ស្តីពីការចុះអនុស្សរណៈយោគយល់ (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើបរិយាបន្នហិរញ្ញវត្ថុ ហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះផ្តោតលើវិស័យអាទិភាពចំនួន ៣ រួមមាន ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ការជំរុញហិរញ្ញវត្ថុអាកាសធាតុ និងចីរភាព និងការដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឌីជីថល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ភាពជាដៃគូនេះក៏មានគោលបំណងគាំទ្រដល់ដំណើររបស់កម្ពុជាក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ផងដែរ។
ធនាគារជាតិនៃកម្ពុជា
