ការ​បើ​កញ្ចប់​សុវត្ថិភាព “​ក​” ចំនួន ៨ ការិយាល័យ​នៅ​មណ្ឌល​ខេត្តបាត់ដំបង បានបញ្ចប់​ហើយ

ភ្នំពេញ: កញ្ចប់​សុវត្ថិភាព “​ក​” ចំនួន ៨ ការិយាល័យ នៅ​មណ្ឌល​ខេត្តបាត់ដំបង ដែល​ក្រុមប្រឹក្សា ធម្មនុញ្ញ សម្រេច​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បើក​កញ្ចប់ ដើម្បី​ធ្វើ​ឲ្យ​ផ្ទៀងផ្ទាត់ ត្រូវបាន​បញ្ចប់​ហើយ នៅវេលា​ម៉ោងជាង ១១ ព្រឹក​ថ្ងៃទី​២៨ ​ខែសីហា ​ឆ្នាំ​២០១៣​នេះ​។​
ទាក់ទង ​ទៅនឹង​បញ្ហា​នេះ លោក អ៊ុត ឈន សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ជា​អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​និយាយប្រាប់​អ្នកកាសែត បន្ទាប់ពី​ពិនិត្យ​កញ្ចប់​សុវត្ថិភាព “​ក​” ចំនួន ៨ ការិយាល័យ នៅ​មណ្ឌល​ខេត្តបាត់ដំបង​ថា  ក្រុមប្រឹក្សាធម្មនុញ្ញ នឹង​យក​កិច្ចការ​នេះ ទៅពិនិត្យ និង​ពិចារណា​មើល និង​សម្រេច​តាម​រូបភាព​តុលាការ​។ ក្រុមប្រឹក្សាធម្មនុញ្ញ និង​យក​កិច្ចការ​នេះ ទៅ​ជម្រះ តាមផ្លូវ​ច្បាប់ គឺធ្វើសវនាការ។ ក្រុមប្រឹក្សាធម្មនុញ្ញ កំពុងតែវិភាគ និង​ដាក់​កម្មវិធី​ ធ្វើ​យ៉ាងណាក្តី មិន​ឲ្យ​លើសពី​ច្បាប់​បានកំណត់​ទេ​។​ ពោលគឺមិនឲ្យលើសថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ ដែលគជប ត្រូវប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ។…

http://cen.com.kh/localnews/show_detail/19?token=OWFmYTQ3OT