ចំនួន​សត្វ​ផ្សោត​ងាប់​អាច​នឹង​កើន​ឡើង​នៅ​ឆ្នាំ​នេះ

បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ចំនួន​ផ្សោត​ងាប់​អា​ចនឹ​ងមាន​ការ​កើន​ឡើង​វិញ​ក្នុង​ឆ្នាំ ២០១៥ ​នេះ​ ដែល​ធ្វើ​ឲ្យក្រុម​អភិរក្ស​សម្តែង​ក្តី​បារម្ភ ​និង​អំពាវនាវ​ឲ្យ​អាជ្ញាធរ ​និង​ប្រជាពលរដ្ឋ​រួច​គ្នា​ជួយ​ការ​ពារ​បន្ថែម​ទៀត ពិសេស​​នៅ​រដូវ​ប្រាំង​ទឹក​ស្រក​នេះ។ នៅ​ក្នុង​រយៈ​ពេល​តែ​​ ២ ​ខែ​​​ដើម​ឆ្នាំ​ ២០១៥ ​នេះ ​សត្វ​ផ្សោត​ទន្លេមេ​គង្គ​ចំនួន​ ៤ ​ក្បាល​បាន​ងាប់​ជា​បន្ត​បន្ទាប់​គ្នា​ ក្នុង​នោះ​ពីរ​ក្បាល​ងាប់​ដោយសារ​វ័យ​ចំណាស់ និង​ពីរ​ក្បាល​ទៀត​ដោយសារ​តែ​ជាប់​មង​របស់​ប្រជា​សហគមន៍។ នេះ​បើ​យោង​តាម​លោក​ ឈិត សំអាត ​នាយក​អង្គការ​ WWF ​កម្ពុជា​ដែល​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​កិច្ច​សំភាសន៍​មួយ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ។ …

ផាក់ ស៊ាងលី
http://bit.ly/1ElZoFY