ក្រុមហ៊ុនជាង៤០ទទួលអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ថ្លែងប្រាប់ខ្មែរថាមស៍ពេលកន្លងមក។ ខ្មែរថាមស៍/Fabient Mouret
ក្រុមហ៊ុនចំនួន៤៣ទទួលបានអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារលើកដំបូងពីអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយក្នុងការងារសម្រួលនិងធ្វើឲ្យមានតម្លាភាពដល់អ្នកជាប់ពន្ធក្នុងការប្រកាសពន្ធ។ការប្រគល់អាជ្ញាប័ណ្ណនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់ និងពង្រីងការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាព។ ក្នុងចំណោមក្រុម ៤៣ មានក្រុមហ៊ុនចំនួន ១៨ ជាប្រតិបត្តិករ ផ្តល់សេវាកម្មគណនេយ្យ និងផ្តល់សេវារត់ការប្រកាសពន្ធដល់អ្នកជាប់ពន្ធ ហើយក្រុមហ៊ុនផ្សេងទៀត ជាថ្មីឯកត្តជន ដែលប្រលងជាប់ផ្នែកភ្នាក់ងារសេវាកម្មពន្ធដារពីសាលាជាតិពន្ធដារ។ …
ជា វណ្ណៈ
http://bit.ly/2ey3m9J