ជន​ជាប់​ឃុំ ៦ នាក់​រត់​ចេញ​ពី​គុក ខេត្ត​រតនគិរី

ជន​ជាប់​ចោទ ៦ រូប បាន​រត់​គេច​ខ្លួន​បាត់​និង​ម្នាក់​ត្រូវ​ប្រធាន​គុក​ចាប់​បាន​វិញ ក្រោយ​ពី​ពួក​គេ​បាន​លួច​កាត់​ចម្រឹង​ដែក​បន្ទប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ ខេត្ត​រតនគិរី លួច​រត់​កាលពី​ម៉ោង ៣ ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ ទី២៣ តុលា។ នេះ​ជា​លើក ទី៤ ក្នុង​អំឡុង ២ ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​មាន​អ្នក​ទោស​រួច​ខ្លួន​តាម​វិធី​នេះ។ គេហទំព័រ​នគរបាល​ជាតិ​ប្រកាស​ថា នគរបាល ក្រុង​បានលុង កំពុង «ស្រាវជ្រាវ​តាម​ចាប់» ជន​ទាំង ៦ នាក់​ដែល​រត់​គេច​ខ្លួន មាន​ឈ្មោះ ស៊ី ណូយ ឈ្មោះ ចាន់ សារស់ ឈ្មោះ លឹម ស៊ីថា ឈ្មោះ អ៊ិន ចាន់ធូ ឈ្មោះ លាស់ សារ៉េត និង​ឈ្មោះ អ៊ុក សុភាព ដែល​អ្នក​ទាំង​នេះ​ខ្លះ​ជាប់​ចោទ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន និង​បទ​លួច ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ ឆ្នាំ​២០១៣ និង​ចុង​ក្រោយ​គេ​ចាប់​ខ្លួន​នៅ ខែ​កញ្ញា ឆ្នាំ​២០១៤ នេះ។ …

ឆាយ ច័ន្ទនីដា
http://bit.ly/102Bfat