ជនជាប់ចោទ​បដិសេធថាមិន​បាន​បោកប្រាស់​អ្នកភូមិ​ចេញពីដី​ទេ

អង្គភាពប្រឆាំង​​អំពើ​​ពុករលួយ​បាន​ឲ្យដឹងកាល​ពីម្សិលមិញថា ​ប្រធាន​​ភូមិ​ម្នាក់​និង​សន្តិ​សុខម្នាក់​នៅក្នុងខេត្តកំពង់ឆ្នាំង​​បាន​បដិសេធ​​ចំពោះការ​ចោទប្រកាន់​ដែលថា ​ពួកគាត់​​បាន​បោក​ប្រាស់​​​អ្នក​ភូមិ​​ឲ្យចេញ​​​ដីសម្បទានសង្គម​កិច្ច​ទំហំ​២៧០ហិកតា។ អង្គភាព​ប្រឆាំង​​អំពើពុក​រលួយ​បាន​លើកឡើងថា ​អ្នកទាំង​​ពីរ​ក៏បា​ន​បដិសេធ​​​ដែរថា​ មិន​បាន​​​កាប់​​​ឈូស​​​ឆាយ​​​​ដីព្រៃ​ទំហំ​៦០០ហិកតា​ដោយឡែក​មួយ​​​នៅក្នុងខេត្តនេះ​ ដើម្បីលក់​​ឲ្យ​​​អ្នក​​​​មក​ពី​ក្រុង​​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមាន​ជ័យ ដើម្បីធ្វើ​ជាចម្ការ​ស្វាយ​និង​​ចម្ការ​ដើម​កៅស៊ូ​​​នោះ​​​ទេ​​​។ ...

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/15250/