ធនាគារ ADB ព្យាករណ៍​ថា អតិផរណា​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា​ធ្លាក់​មក​ត្រឹម​២.៦%

អត្រា​អតិផរណា​សម្រាប់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៨​នេះ ​នឹង​ស្ថិត​នៅ​ត្រឹម​ ២.៦% ​តែ​ប៉ុណ្ណោះ ​ខណៈ​ដែល​កំណើន​នៃ​ការ​នាំ​ចេញ ​បូក​រួម​នឹង​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​ចិន ​នឹង​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ឱ្យ​រក្សា​បាន​អត្រា​៧%។ ​នេះ​បើ​តាម​ការ​ព្យាករណ៍​ចុង​ក្រោយ​បង្អស់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ឬ​ ​ADB ​ដែល​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ។​ ការ​ដាក់​ការព្យាករណ៍​អត្រា​អតិផរណា​របស់​ប្រទេស​កម្ពុជា​នៅ​ត្រឹម​ ២.៦%​នេះ​ ​ជា​ការ​ធ្លាក់ចុះ​គួរ​ឱ្យ​សម្គាល់​ របស់​អ្នក​ជំនាញការ ​ADB ​ដែល​កាល​ពី​ខែ​មេសា​បាន​ព្យាករណ៍​ថា​អាច​មាន​អត្រា ​៣.២%។ …

អូន ឆេងប៉រ
https://khmer.voanews.com/a/cambodia-inflation-down-to-two-point-eight-percent/4590418.html