ក្រុមហ៊ុនអ៊ីអន បង្ហាញពីប្រាក់ចំណូលកើនឡើង
ក្រុមហ៊ុន Aeon Co ដែលវិនិយោគផ្សារទំនើប អ៊ីអន នៅ កម្ពុជា រាយការណ៍ពីប្រាក់ចំណូលប្រតិបត្តិការកើនឡើងខ្លាំងរហូតដល់ ៦២,៣ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធគិតមកត្រឹមថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤។ Aeon Co ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាង ២៦០ ក្រុមហ៊ុនរួមទាំងក្រុមហ៊ុន Aeon Mall Co ដែលអភិវឌ្ឍផ្សារទំនើបនៅ ភ្នំពេញ បានប្រកាសលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំដល់ផ្សារហ៊ុន តូក្យូ ពីថ្ងៃសប្តាហ៍មុនដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែងក្នុងការជ្រៀតចូលទីផ្សារអាស៊ាន។ របាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០១៣-២០១៤ បានបង្ហាញថា៖ «វាជាប្រាក់ចំណូលប្រតិបត្តិការប្រចាំឆ្នាំខ្ពស់បំផុតក្នុងប្រវត្តិសាស្ដ្ររបស់អ៊ីអន»។ …
Eddie Morton
http://www.postkhmer.com/business/business/113737-2014-05-01-04-24-42