មន្ត្រីជំរុញឲ្យអាជ្ញាធរប្រុងប្រយ័ត្ន ខណៈជំងឺប៉េស្តជ្រូកអាហ្រ្វិករាលដាលដល់វៀតណាម
មន្ត្រីជំនាញខាងសុខភាពសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យអាជ្ញាធរបង្កើតការប្រុងប្រយ័ត្ន ខណៈជំងឺប៉េស្ដជ្រូកអាហ្រ្វិក បានរាលដាលដល់ខេត្តរបស់ប្រទេសវៀតណាម ដែលនៅជាប់គ្នាជាមួយខេត្តមណ្ឌលគិរីនិងខេត្តក្រចេះ។ លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានឲ្យដឹងកាលពីថ្ងៃទី ១៥ ខែ មីនា ថា តាមព័ត៌មានមិនផ្លូវការដែលលោកទទួលបានពីខាងក្រុមហ៊ុនលក់ចំណីសត្វ និងសមាគមចិញ្ចឹមសត្វគឺបញ្ជាក់ថា ជំងឺប៉េស្ដជ្រូកអាហ្រ្វិក ដែលរាលដាលនៅក្នុងប្រទេសវៀតណាម កំពុងតែខិតជិតមកដល់ប្រទេសកម្ពុជាហើយ ដោយលោកបានអំពាវនាវឱ្យមន្ទីរកសិកម្មខេត្តរតនគិរី និងក្រចេះ ត្រូវបង្កើនការតាមដាន និងប្រុងប្រយ័ត្ននៅពេលណាមានសត្វជ្រូកឈឺ។ …
ខន សាវិ
https://bit.ly/2HCSoRC