បន្ទាប់ពី​តវ៉ា​អស់រយៈ​ពេល​ជាយូរ​ អ្នក​ភូមិ​ទទួល​បាន​ដី​ត្រឡប់​មក​វិញ​

កាលពី​ចុង​សប្ដាហ៍ លោក អុឹម ឈុន​លឹម រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​អន្តរាគមន៍​នៅ​ក្នុង​វិវាទ​ដីធ្លី​ដ៏លេច​ធ្លោ​មួយ​រវាង​អ្នក​ភូមិ​មកពី​ស្រុក​ស្នូល ខេត្ត​ក្រចេះ និង​ក្រុម​ហ៊ុន​កសិឧស្សាហកម្ម​របស់​កូរ៉េ​ខាង​ត្បូង​ ដោយ​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា ដីមាន​វិវាទ​ទំហំ​១.៥៦២ហិកតា​ នឹង​ត្រូវ​ដក​ហូត​ពីក្រុម​ហ៊ុន​​ ហើយ​​ប្រគល់​ឲ្យ​អ្នក​ភូមិ​វិញ។

ថ្លែង​ទៅ​កាន់​តំណាង​របស់​អ្នក​ភូមិ​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ​ក្នុង​រាជ​ធានី​ភ្នំពេញ ជា​ទី​ដែល​ពួកគាត់​បាន​ស្នាក់​នៅ​អស់​ច្រើន​សប្ដាហ៍​មក​ហើយ​នោះ លោក ឈុន​លឹម បាន​ប្រាប់​ក្រុម​អ្នក​ភូមិ​ឲ្យ​ត្រឡប់​ទៅ​ខេត្ត​ក្រចេះ​វិញ ដើម្បី​ទៅ​ទទួល​​ប័ណ្ណ​កម្មសិទ្ធិដីធ្លី​របស់​ពួកគាត់​។ …

អូន ភាព និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/19074/