បន្ទាប់ពីតវ៉ាអស់រយៈពេលជាយូរ អ្នកភូមិទទួលបានដីត្រឡប់មកវិញ
កាលពីចុងសប្ដាហ៍ លោក អុឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអន្តរាគមន៍នៅក្នុងវិវាទដីធ្លីដ៏លេចធ្លោមួយរវាងអ្នកភូមិមកពីស្រុកស្នូល ខេត្តក្រចេះ និងក្រុមហ៊ុនកសិឧស្សាហកម្មរបស់កូរ៉េខាងត្បូង ដោយប្រកាសកាលពីថ្ងៃសៅរ៍ថា ដីមានវិវាទទំហំ១.៥៦២ហិកតា នឹងត្រូវដកហូតពីក្រុមហ៊ុន ហើយប្រគល់ឲ្យអ្នកភូមិវិញ។
ថ្លែងទៅកាន់តំណាងរបស់អ្នកភូមិនៅក្នុងវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ ជាទីដែលពួកគាត់បានស្នាក់នៅអស់ច្រើនសប្ដាហ៍មកហើយនោះ លោក ឈុនលឹម បានប្រាប់ក្រុមអ្នកភូមិឲ្យត្រឡប់ទៅខេត្តក្រចេះវិញ ដើម្បីទៅទទួលប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគាត់។ …
អូន ភាព និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/news/19074/