តុលាការ​សម្រេច​​​ផ្តន្ទាទោស​លោក​​​ ស៊ុត ឌីណា ដាក់ពន្ធនាគារ​ពី​​​បទ​ពុក​រលួយ និង​​​រំលោភ​​​អំណាច​​​

លោក ស៊ុត ឌីណា ​ដែលទទួល​​​បាន​​​​តំណែង​​​ពី​​​មួយ​​​ទៅ​​​មួយ​​​​នៅ​ក្រសួង​​​​ការ​បរទេស​ ​​រហូត​​​ដល់​​​​​បាន​ក្លាយ​ជា​អ្នក​ការទូត​ជាន់​ខ្ពស់​​របស់​កម្ពុជា​​​​ ប្រចាំ​ប្រទេស​​កូរ៉េ​ខាង​ត្បូង​នៅ​​​ក្នុង​ឆ្នាំ​២០១៤ ​​​បាន​​ធ្លាក់​ខ្លួន​អស់បុណ្យស័ក្តិ​​កាល​​​ពី​ម្សិល​មិញ​​​ ខណៈ​លោក​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​តាម​ការ​ចោទ​ប្រកាន់​ពីបទ​​ ពុក​រលួយ​ និង​រំលោភ​អំណាច នេះ​បើ​យោង​តាម​ការ​លើកឡើង​​របស់មេធាវី​របស់​លោក​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU)​។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/31004/