មានការពិភាក្សាពីការលើកលែងទោសមេដឹកនាំជាន់ខ្ពស់
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាអំពីលទ្ធភាពនៃការផ្តល់ការលើកលែងទោសដល់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បំផុត ដើម្បីឲ្យមាន «ការចាកចេញដោយមានកិត្តិយសរបស់មេដឹកនាំ»។ នេះបើតាមការថ្លែងរបស់លោក សម រង្ស៊ី ទៅកាសែត បារាំង La Libe ration កាលពីសប្តាហ៍មុន។ លោក សម រង្ស៊ី ត្រូវបានរាយការណ៍ថា បាននិយាយនៅក្នុងអត្ថបទកាសែតថ្ងៃ ទី១០ ខែ មករា ថា ការពិភាក្សាសំណើច្បាប់លើកលែងទោសដែលធ្វើឡើងនៅថ្ងៃ ទី១៦ ខែ កញ្ញា ក្នុងអំឡុងការពិភាក្សារវាងគណបក្សទាំងពីរត្រូវបានផ្តួចផ្តើមឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលលោកបានថ្លែងថា លោកនឹងគាំទ្រច្បាប់នេះ ប្រសិនបើគណបក្សប្រឆាំងដាក់សំណើច្បាប់នេះឡើងប៉ុន្តែលោកមិនយល់ព្រមចុះចេញពីតំណែងទេ។ …
Stuart White
http://postkhmer.com/index.php/national/1-national-news/109240-2014-01-15-02-52-31