ក្រុមហ៊ុនស្រាបៀរអង្គរយល់ព្រមដំឡើងប្រាក់ខែគោលតាមការទាមទាររបស់បុគ្គលិក
បុគ្គលិកដែលធ្វើកូដកម្មជាង២០០នាក់នៅរោងចក្រខេមប្រ៊ូ អិលធីឌី ជារោងចក្រផលិតស្រាបៀរដ៏ធំបំផុតក្នុងប្រទេសកម្ពុជា បានចូលធ្វើការវិញហើយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីក្រុមហ៊ុននេះបានយល់ព្រមដំឡើងប្រាក់ខែពី១២០ដុល្លារដល់១៥០ដុល្លារតាមការទាមទាររបស់ពួកគេ។ បុគ្គលិកនៅក្រុមហ៊ុន ដែលផលិតស្រាបៀរអង្គរ និងស្រាបៀរប្លែកភេនធើ (BlackPanther) នេះ បានធ្វើការតវ៉ានៅខាងក្រៅក្រុមហ៊ុននេះក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ ដោយលើកឡើងថា ប្រាក់ខែ១២០ដុល្លារមិនបានឆ្លុះបញ្ចាំងពីលក្ខណៈសម្បត្តិនិងស្ថានភាពគ្រោះថ្នាក់របស់ពួកគេឡើយ។ លោក ឆេង សុភក្ត្រ អ្នកគ្រប់គ្រងរដ្ឋបាលនៅរោងចក្រខេមប្រ៊ូ និងជាតំណាងនៅក្នុងការធ្វើកូដកម្មបានមានប្រសាសន៍ថា លោក សាយ សាណា ភូម៉ាស៊ី ប្រធានផ្នែកប្រតិបត្តិការក្រុមហ៊ុនបានត្រឡប់មកពីប្រទេសឡាវ ដែលជាប្រទេសកំណើតរបស់លោកកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយបានបើកកិច្ចប្រជុំមួយដើម្បីពិភាក្សាអំពីការទាមទាររបស់កូដករ។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/14281/