ប្រាសាទ​អង្គរ​វត្ត​​​​របស់​កម្ពុជា​ ជាប់​ឈ្មោះ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏ល្បី​​ល្បាញ​បំផុត​​​​​​ក្នុង​ពិភពលោក

យោង​​​តាម​​​ Lonely Planet’s Ultimate Travelist ​​2015 ជា​​​បញ្ជី​​​ចាត់​​​ចំណាត់​​​ថ្នាក់​​​តំបន់​​​ទេស​​​ចរណ៍​​​​​ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​​​​ពី​​​ថ្ងៃ​​​ច័ន្ទ បាន​​​ឲ្យ​​​ដឹង​​​ថា ​​បរិវេណ​ប្រាសាទ​​​អង្គរ​​​វត្ត​​​ដែល​​​ស្ថិត​​​ក្នុង​​​​​ខេត្ត​​​សៀម​​​រាប​​​គឺ​​​ជា​​​គោល​​​​​​ដៅ​​​ទេស​ចរណ៍​​​​​​​ដ៏​ល្បី​​​ឈ្មោះ​​​ដែលគ្មាន​គូប្រៀប​​​​ក្នុង​​​ពិភព​​​លោក។​​​​​ប្រាសាទ​​​អង្គរវត្ត​​​​​​ក្នុង​ប្រទេស​​​កម្ពុជា​ទទួល​​​​បាន​​​​​​សំឡេង​ឆ្នោត​៣៤​​​ភាគ​​​រយ​​​ច្រើន​​​ជាង​​​ដៃ​​​គូ​​​ប្រកួត​​​ប្រជែង​​​​​​ដ៏​​​ប្រកៀក​​​ប្រកិត​បំផុត​​​​របស់​​​ខ្លួន​​គឺ​​​ប្រាសាទ​​​បាក់​​​បែក Machu Picchu ​របស់​ប៉េរូ។ …

ហួត​​​ ចាន់ប៉ាវ និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadailykhmer.com/news/27114/