ធនាគារ​​​ ANZ Royal បដិសេធ​​​មិន​​​ជួយ​​​អ្នក​​​​​​ភូមិ​​​ដែល​​​ត្រូវ​​​គេ​​​បណ្តេញ​​​ចេញ​​​ពី​​​ដី​​​ធ្លី​​​របស់​​​ខ្លួន​​​

អ្នក​​​ភូមិ​​​ប្រហែល​​​១០០នាក់​​​ ដែល​​​បាត់​​​បង់​​​ដី​​ធ្លី​​​របស់​​​ខ្លួន​​​ដោយសារ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​មួយ​​​​​​ដែល​​​នៅ​​​តែ​​​​​​ត្រូវ​​​បាន​​​ផ្តល់​​​ហិរញ្ញវត្ថុ​​​ដោយ​​​ធនាគារ​​​ ANZ Royal មក​​​ទល់​​​នឹង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ បាន​​​នាំ​​​គ្នា​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​ទី​​​ស្នាក់​​​ការ​​​កណ្ដាល​​​របស់​​​ធនាគារ​​​​​​នេះ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ប៉ុន្តែ នៅ​​​តែ​​​មិន​​​អាច​​​បញ្ចុះ​​​បញ្ចូល​​​ធនាគារ​​​ឲ្យ​​​ជួយ​​​ពួក​​​គាត់​​​ដដែល​​​។ អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​រយ​​​គ្រួសារ​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​អំពៅ​​​ចំនួន​​​ពីរ​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​លោក លី​​​ យ៉ុង​​​ផាត់​​​ សមាជិក​​​ព្រឹទ្ធ​​​សភា​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​ភរិយា​​​របស់​​​លោក​​​ គឺ​​​លោក​​​ស្រី គឹម ហៀង ពី​​​បទ​​​រំលោភ​​​យក​​​ដី​​​ស្រែ​​​ពួក​​​គាត់​​​ ចាប់​​​សត្វ​​​ពាហនៈ​​​របស់​​​ពួក​​​គាត់​​​ ដើម្បី​​​ទាម​​​ទារ​​​ប្រាក់​​​លោះ​​​ និង​​​​​​ធ្វើ​​​ឲ្យ​​​ពួក​​​គាត់​​​ជំពាក់​​​បំណុល​​​គេ​​​។ ធនាគារ​​​ ANZRoyal បាន​​​ផ្តល់​​​ហិរញ្ញវត្ថុ​​​ឲ្យ​​​ក្រុមហ៊ុន​​​ភ្នំពេញ​​​ស្ករស ​​​(Phnom Penh Sugar) របស់​​​លោក​​​ លី យ៉ុង​​​ផាត់ ប៉ុន្តែ ​​​ក្រុមហ៊ុន​​​​​​នេះ បាន​​​សង​​​ប្រាក់​​​ទៅ​​​ធនាគារ​​​វិញ​​​គ្រប់​​​ចំនួន​​​អស់​​​ហើយ​​​គិត​​​ត្រឹម​​​​​ខែ​​​កក្កដា។ …

ហ្សមប៊រ ភីធឺរ៍ និង អូន ភាព
http://www.cambodiadailykhmer.com/news/18585/