ក្រុមភាគហ៊ុនិកត្រូវការចម្លើយពីធនាគារ ANZ
សមាគមវិនិយោគអូស្ត្រាលី Responsible Investment Association Australia (RIAA) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមភាគហ៊ុនិកនឹងត្រូវការចម្លើយពីធនាគារ ANZ បន្ទាប់ពីគេរកឃើញកាលពីសប្តាហ៍មុននេះថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានៅកម្ពុជារបស់ធនាគារមួយនេះបានផ្តល់ហិរញ្ញប្បទានដល់ចម្ការអំពៅដ៏ចម្រូងចម្រាសរបស់សមាជិកសភា គណបក្សកាន់អំណាចគឺលោក លី យ៉ុងផាត់។ របាយការណ៍សវនកម្មបរិស្ថាន ដែលកាសែត ភ្នំពេញ ប៉ុស្តិ៍ ទទួលបានកាលពីថ្ងៃអង្គារសប្តាហ៍មុនបានភ្ជាប់ទំនាក់ទំនងរវាងធនាគារ ANZ Royal ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយនឹងក្រុមហ៊ុន Royal Group របស់កម្ពុជា ទៅនឹងក្រុមហ៊ុន ស្ករសភ្នំពេញ របស់លោក លី យ៉ុងផាត់ ដែលមានរឿងអាស្រូវដ៏ធំពាក់ព័ន្ធនឹងការបណ្តេញពលរដ្ឋចេញពីដីដោយបង្ខំ និងពលកម្មកុមារ។ ឯកសារដែលមានរបាយការណ៍សវនកម្មពីរ ផ្តួចផ្តើមឡើងដោយធនាគារ ANZ Royal និងរៀបចំឡើងដោយអង្គការគ្រប់គ្រងបរិស្ថានអន្តរជាតិ (IEM) បានបង្ហាញថា ក្រុមហ៊ុន ស្ករសភ្នំពេញ មិនអើពើនឹងអនុសាសន៍ ៦០ ភាគរយនៃអនុសាសន៍របស់អង្គការ IEM ស្តីពីបញ្ហាផ្សេងៗ រួមទាំងសុខភាព និងសុវត្ថិភាពរបស់បុគ្គលិកកម្មករផងដែរ។ …
Daniel de Carteret
http://postkhmer.com/business/business/109765--anz