អាជ្ញាធរ​អប្សរា​ បារម្ភ​ពី​ការសាងសង់​សំណង់​ខុសពី​ការអនុញ្ញាត

អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញ​ក្តីបារម្ភ​ចំពោះ​សំណង់​ដែល​បាន​សាងសង់​ខុសពី​លិខិតអនុញ្ញាត បន្ទាប់ពី​មាន​ករណី​សាងសង់ និង​ជួសជុល​ខុសពី​សំណើ​នៅ​ទីតាំង​ដែល​បាន​ផ្តល់​ឲ្យ​ក្នុង​តំបន់​អង្គរ ដែល​ប្រការ​នេះ​ធ្វើ​ឱ្យ​សំណង់​ទាំងនោះ​ក្លាយ​ទៅ​ជា​ខុសច្បាប់​ទៅវិញ ហើយ​ក៏​ប្រឈម​ចំពោះមុខ​ច្បាប់​ផងដែរ​។ លោក ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា មាន​សំណង់​ខុសច្បាប់​ជាច្រើន​ខ្នង​បាននិង​កំពុង​សាងសង់​ក្នុង​រូបភាព​ស្របច្បាប់ បន្ទាប់ពី​ពលរដ្ឋ​រស់នៅក្នុង​រមណីយដ្ឋាន​អង្គរ​ទទួល​បាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។ ប៉ុន្តែ​ពេល​សាងសង់​មាន​អ្នកស្នើសុំ​ខ្លះ​បែរ​ជា​ធ្វើ​ខុសពី​លិខិតអនុញ្ញាត ដែល​ធ្វើឱ្យ​សំណង់​របស់​ពួកគេ​ក្លាយ​ជា​សំណង់​ខុសច្បាប់​វិញ​។ …

ឡុង គីមម៉ារីតា
https://bit.ly/2DhitlW