ជាម យៀប ច្រាន​ចោល​ការ​រិះគន់​ថា សភា​ចាយ​ថវិកា​ខ្ជះ​ខ្ជាយ

ប្រធាន​គណៈកម្មការ ទី២ នៃ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន កាល​ពី​ម្សិល​មិញ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក សុន ឆ័យ ដែល​ថា សភា បាន​ចាយ​លុយ​ខ្ជះ​ខ្ជាយ គ្មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​ទៅ​លើ​សេវាកម្ម​និង​ទំនិញ​នានា ខណៈ​ដែល​សភា​គ្រោង​នឹង​ចំណាយ​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ សម្រាប់​ទិញ​សម្ភារ​និង​រថយន្ត​ទំនើប​ប្រើ​ប្រាស់។ កាល​ពី ថ្ងៃទី១០ ខែ​មីនា លោក សុន ឆ័យ អនុ​ប្រធាន​គណៈកម្មការ ទី២ នៃ​រដ្ឋសភា មកពី​គណបក្ស​ប្រឆាំង បាន​បង្ហាញ​ការ​រក​ឃើញ​ថា រដ្ឋសភា បាន​ប្រើ​ប្រាស់​ថវិកា​ក្នុង ១​ឆ្នាំ អស់​ប្រមាណ ១១ លាន​ដុល្លារ​កន្លះ ដោយ​គ្មាន​ការ​ពិនិត្យ និង​គម្រោង​ចំណាយ​មិន​ប្រក្រតី​ជាច្រើន ទៅ​លើ​ការ​សាងសង់​នានា ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​ទៀត។ …

តាំង វីដា
http://bit.ly/1CbqeW4