អាជ្ញាធរារំាងការដង្ហែក្បួនប្រឆាំងនឹងទំនប់របស់ប្រទេសឡាវ ដោយសារចូលឆ្នាំខ្មែរ
ក្រុមមន្ត្រីនិងសកម្មជនបានឲ្យដឹងថា អាជ្ញាធរខេត្តកំពង់ចាមបានរារាំងសកម្មជនរាប់រយនាក់មិនឲ្យដើរក្បួនកាលពីម្សិលមិញដើម្បីលើកឡើងពីការយល់ដឹងអំពីផលប៉ះពាល់បរិស្ថានដោយសារទំនប់ ដន សាហុង។ លោក យួក សេងឡុង អ្នកគ្រប់គ្រងកម្មវិធីនៅអង្គការសម្ព័ន្ធសកម្មភាពនេសាទដែល កំពុងរៀបចំព្រឹត្តិការណ៍នេះរយៈពេលបួនថ្ងៃបានលើកឡើងថា “យើងបានទទួលលិខិតមួយច្បាប់ពីអាជ្ញាធរខេត្តដែលលើកឡើងថា យើងមិនត្រូវបានអនុញ្ញាតឲ្យធ្វើយុទ្ធនាការទេ…ពីព្រោះយើងគ្មានលិខិតអនុញ្ញាតពីក្រសួងមហាផ្ទៃ”។ លោកបានមានប្រសាសន៍ថា អង្គការរបស់លោកបានលុបចោលការដើរក្បួនដើម្បីកុំឲ្យមានបញ្ហាជាមួយអាជ្ញាធរ។ …
ឃួន ណារីម និង ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/12667/