ដីជម្រកសត្វជាង ២ ពាន់ហិកតាត្រូវបានដកហូត ក្រោយហៅមន្ត្រីសួរ
ដីដែលគេរំលោភយកជាង ២ ពាន់ហិកតានៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្នុងស្រុកឱរ៉ាល់ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺសម្រេចចេញដីកាដកហូត បន្ទាប់ពីបានចុះស្រាវជ្រាវ និងកោះហៅមន្ត្រីជាច្រើននាក់សួរនាំកាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែជនល្មើសមិនទាន់ត្រូវបានវែកមុខនៅឡើយទេ។ ការសម្រេចនេះគឺយោងតាមរដ្ឋធម្មនុញ្ញ ព្រះរាជក្រឹត្យ ព្រះរាជក្រម បទបញ្ជា និងលិខិតបទដ្ឋាននានាសរុបចំនួន ១១ ដែលរួមមានទាំងកំណត់ហេតុរបស់ក្រុមការងារចុះពិនិត្យ និងផ្ទៀងផ្ទាត់ជាក់ស្តែងលើទីតាំងទន្ទ្រានយកចុះថ្ងៃទី ៣០ ខែមករាឆ្នាំនេះ។ …
ផាក់ ស៊ាងលី
http://bit.ly/2EDQfAU