លោក ប៉ាវ ស៊ីណា អះអាងថា មិនខ្លាចចំពោះការគំរាមចាប់ខ្លួន
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានបញ្ជាក់ថា មិនបារម្ភអ្វីឡើយចំពោះការគំរាមរបស់សមត្ថកិច្ច បើទោះជាសមត្ថកិច្ច សង្កាត់ចោមចៅ បានគំរាមធ្វើការឃាត់ខ្លួនប្រសិនបើលោកនៅតែបន្តចូលរួមធ្វើការតវ៉ាជាមួយកម្មករទៀត។ លោក ស៊ីណា ដែលត្រូវបានកម្មករ និងមហាជនភាគច្រើនស្គាល់ថា ជាសហជីពមួយដែលតែងតែជួយកម្មករមិនខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួននោះ បាននិយាយកាលពីម្សិលមិញថា សមត្ថកិច្ច សង្កាត់ចោមចៅ បានកោះហៅលោកឲ្យទៅជួបកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីលោកបានដឹកនាំកម្មករនៅរោងចក្រ ជីមលី ហែក្បួនដាក់ញត្តិនៅរដ្ឋសភាជាតិ ដោយបានអាននូវសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលដាក់រូបលោកស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ …
មុំ គន្ធា
http://bit.ly/1r7zhm8