លោក ទៀ បាញ់៖ ការដាក់ទណ្ឌកម្មការដាក់សម្ពាធពីខាងក្រៅ វាមិនធ្ងន់ធ្ងរដូចការរស់នៅក្នុងរបប ប៉ុល ពត ទេ
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងទៅកាន់យោធា និងមន្ត្រីនៃគណបក្សកាន់អំណាចដោយបានប្រៀបធៀបអំពីការដាក់ទណ្ឌកម្ម និងការដាក់សម្ពាធពីប្រភពខាងក្រៅ មកលើរាជរដ្ឋាភិបាលបច្ចុប្បន្នថា វាមិនធ្ងន់ធ្ងរ ដូចការរស់នៅក្នុងរបប ប៉ុល ពត នោះទេ។ ក្នុងពិធីអបអរសាទរខួប ៤២ ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩ នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក ទៀ បាញ់ ថ្លែងថា៖ «ខ្ញុំចាត់ទុកថា ការដាក់ទណ្ឌកម្មការដាក់សម្ពាធយ៉ាងណាក៏ដោយ គឺមិនមានស្អីហួសពីសម័យដែល ប៉ុល ពត វាបង្កើតគុកឥតជញ្ជាំង ហើយដំណើរការរបស់វា គឺដល់អាយុជីវិតចាំតែម៉ោងណា ពេលណា វេលាណា យកទៅវ៉ៃចោល តែប៉ុណ្ណឹង»។ …
នៀម ឆេង
https://bit.ly/2Xnu2n7