ក្រុងបាត់ដំបងនឹងត្រូវចុះបញ្ជីជាបេតិកភណ្ឌ
យោងតាមការពិភាក្សារបស់អាជ្ញាធរ ខេត្តបាត់ដំបង អង្គការ យូណេស្កូ និងក្រសួង ទេសចរណ៍ កាលពីម្សិលមិញបានឲ្យដឹងថា អង្គការ យូណេស្កូ គ្រោងនឹងចុះបញ្ជី ក្រុងបាត់ដំបង ក្នុងកម្មវិធី ទីក្រុងបេតិកភណ្ឌហើយជួយដល់ការអភិរក្សទីក្រុងដើម្បីជំរុញវិស័យទេសចរណ៍។ ក្នុងសនិ្នសីទ ទី១ នៃសន្និសីទជាច្រើនស្តីពីគោលការណ៍ណែនាំស្តីពីយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាពសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ និងតំបន់អភិរក្សបឹងទន្លេសាប ប្រធានស្ថាប័នទាំងបី បានពិភាក្សាពីការដាក់បញ្ចូល ក្រុងបាត់ដំបង ក្នុងកម្មវិធី ទីក្រុងបេតិកភណ្ឌពិភពលោករបស់អង្គការ យូណេស្កូ។ ក្របខ័ណ្ឌរបស់ យូណេស្កូ នេះ មានគោលដៅ ដើម្បីផ្តល់ជំនួយបច្ចេកទេសដល់អាជ្ញាធរខេត្ត ក្នុងការការពារ និងគ្រប់គ្រងបេតិកភណ្ឌក្នុងទីក្រុងនិងលើកកម្ពស់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច។ …
ធិក កល្យាណ
http://www.postkhmer.com/national/1-national-news/113484-2014-04-25-03-42-24