អ្នក​ក្រុង ស្វាយរៀង បារម្ភ​ក្រុមហ៊ុន ចិន ឈូស​ដី​លុប​អូរ

ប្រជា​ពលរដ្ឋ​ជាង ១០០ គ្រួសារ​នៅ​ភូមិ ស្វាយតឿ ក្រុង ស្វាយរៀង បាន​បង្ហាញ​ក្តី​បារម្ភ​ជា​ថ្មី​ទៀត បន្ទាប់​ពី​បាន​ធ្វើ​ការ​តវ៉ា​ជំទាស់​ទៅ​នឹង​ក្រុមហ៊ុន​ចិន តាំង ម៉េងលាង ដែល​ចាក់​ដី​លុប​អូរ​ក្នុង​ភូមិ​តែ​មិន​ឃើញ​អាជ្ញាធរ​អន្តរាគមន៍​ដោះស្រាយ​យ៉ាង​ណា​សោះ​ជាង​ពីរ​ខែ​មក​ហើយ​នោះ។ លោក សុខ តាន់ អ្នក​តវ៉ា​ក្នុង​ចំណោម ១៣៥ គ្រួសារ​នៅ​ភូមិ ស្វាយតឿ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន តាំង ម៉េងលាង បាន​ទិញ​ដី​ក្នុង​ភូមិ-សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ជាង ១០០ ហិកតា មិន​ដឹង​ថា​យក​ទៅ​ធ្វើអ្វី​ទេ ប៉ុន្តែ ក្រុមហ៊ុន​បាន​មក​ឈូស​ដី​លុប​អូរ​ក្នុង​ភូមិ​នេះ​ពីរ​ខែ​ហើយ។ លោក​បន្ត​ថា ក្រុមហ៊ុន​ចិន​នោះ​បាន​ឈូស​ដី​លុប​អូរ​ស្ទើរ​បាត់​សភាព​ដើម​អស់​ទៅ​ហើយ បើ​ទោះ​ជា​ពលរដ្ឋ​ដាក់​បណ្តឹង​ទៅ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​រហូត​មាន​ស្នាម​មេដៃ​អ្នក​តវ៉ា​ប្តឹង​ទៅ​តំណាង​រាស្រ្ត​លោក​ស្រី ម៉ែន សំអន និង​លោក​ស្រី ដួង វណ្ណា ខាង​គណបក្ស​ប្រជាជន​កម្ពុជា ក៏​នៅ​តែ​គ្មាន​ចម្លើយ​តប​ដែរ។ …

គឹម សារម្យ
http://www.postkhmer.com/national/1-national-news/111330-2014-03-03-02-19-51