ខ្លា​ឃ្មុំ ៩ ក្បាល​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ

ក្រុម​មន្រ្តី​កំពុង​ស្រាវជ្រាវ​រក​ចាប់​ខ្លួន​ជន​ល្មើស​ជួញ​ដូរ​សត្វ​ព្រៃ​បន្ទាប់​ពី​ជួយ​សង្គ្រោះ​ខ្លា​ឃ្មុំ ៩ ក្បាល​បន្ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សត្វ​ត្រូវ​សង្គ្រោះ​សរុប​បាន​កើន​ដល់​ជាង ១៨០ ក្បាល​គិត​មក​ដល់​ត្រឹម ខែ​តុលា ឆ្នាំ​២០១៤។ សត្វ​ខ្លា​ឃ្មុំ​ចំនួន ៩ ក្បាល​ដែល​ភាគ​ច្រើន​នៅ​តូចៗ​មាន​ចន្លោះ​ពី ២ សប្តាហ៍​ទៅ ៣ ខែ​នោះ ត្រូវ​បាន​ក្រុម​បង្រ្កាប​បទ​ល្មើស​សត្វ​ព្រៃ​ចល័ត និង​ក្រុម​ល្បាត​ដែល​គាំទ្រ​ថវិកា​និង​បច្ចេកទេស​ដោយ​អង្គការ​សម្ព័ន្ធ​ភាព​សត្វ (Wildlife Alliance) ជួយ​សង្គ្រោះ​នៅ​ក្នុង​រយៈ​ពេល ១០ ខែ​ដើម ឆ្នាំ​២០១៤ នេះ។ ក្នុង​នោះ​ខ្លា​ឃ្មុំ​ចំនួន ៤ ក្បាល​ត្រូវ​បាន​រឹប​អូស និង​សង្គ្រោះ​ក្នុង​រយៈ​ពេល​បី​ខែ​ចុង​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​អង្គការ Wildlife Alliance និង​អង្គការ​ផ្តល់​សេរីភាព​ដល់​ខ្លា​ឃ្មុំ​កម្ពុជា (Free the Bears)។ …

ផាក់ ស៊ាងលី
http://bit.ly/1sCHoSz