ខ្លាឃ្មុំ ៩ ក្បាលទៀតត្រូវបានជួយសង្គ្រោះ
ក្រុមមន្រ្តីកំពុងស្រាវជ្រាវរកចាប់ខ្លួនជនល្មើសជួញដូរសត្វព្រៃបន្ទាប់ពីជួយសង្គ្រោះខ្លាឃ្មុំ ៩ ក្បាលបន្ថែមទៀត ដែលធ្វើឲ្យចំនួនសត្វត្រូវសង្គ្រោះសរុបបានកើនដល់ជាង ១៨០ ក្បាលគិតមកដល់ត្រឹម ខែតុលា ឆ្នាំ២០១៤។ សត្វខ្លាឃ្មុំចំនួន ៩ ក្បាលដែលភាគច្រើននៅតូចៗមានចន្លោះពី ២ សប្តាហ៍ទៅ ៣ ខែនោះ ត្រូវបានក្រុមបង្រ្កាបបទល្មើសសត្វព្រៃចល័ត និងក្រុមល្បាតដែលគាំទ្រថវិកានិងបច្ចេកទេសដោយអង្គការសម្ព័ន្ធភាពសត្វ (Wildlife Alliance) ជួយសង្គ្រោះនៅក្នុងរយៈពេល ១០ ខែដើម ឆ្នាំ២០១៤ នេះ។ ក្នុងនោះខ្លាឃ្មុំចំនួន ៤ ក្បាលត្រូវបានរឹបអូស និងសង្គ្រោះក្នុងរយៈពេលបីខែចុងក្រោយនេះ។ នេះបើយោងតាមអង្គការ Wildlife Alliance និងអង្គការផ្តល់សេរីភាពដល់ខ្លាឃ្មុំកម្ពុជា (Free the Bears)។ …
ផាក់ ស៊ាងលី
http://bit.ly/1sCHoSz