តម្រូវការ​គ្រឿង​ឧបភោគបរិភោគ​នឹង​កើនឡើង​ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី​

​តំណាង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផលិតផល​ប្រើប្រាស់​សំខាន់ៗ​ក្នុង​ពិធីបុណ្យ​ជាតិ​បាន​អះអាង​ថា​ ការ​លក់ដូរ​ផលិតផល​គ្រឿងទេស​ភេសជ្ជៈ​ និង​ជា​ពិសេស​ស្រា​បៀរ​នៅ​ក្នុង​ ខែមេសា​ នេះ​នឹង​មានការ​កើនឡើង​បើ​ប្រៀបធៀប​នឹង​បរិមាណ​លក់​ក្នុង​ខែ​ធម្មតា​ដោយសារ​តែ​កំណើន​តម្រូវការ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​។​ ​ទន្ទឹម​នេះ​សន្ទុះ​នៃ​ការ​លក់ទំនិញ​ទូទៅ​ក្នុង​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ទំនងជា​មិន​មាន​កំណើន​ខ្លាំង​ដូច​សន្ទុះ​នៃ​ការ​លក់ទំនិញ​កាលពី​ ខែមករា​ ទេ​ ខណៈ​កាលនោះ​ជា​ពេល​ដែល​ប្រជាជន​ជា​ច្រើន​បាន​ប្រារព្ធ​ពិធីសែនព្រេន​សម្រាប់​ចូល​ឆ្នាំ​ថ្មី​ដែល​ជា​ប្រពៃណី​ជនជាតិ​ ចិន​-​វៀតណាម​។​ …

ហ៊ គីមសាយ
http://www.postkhmer.com/business/business/112786-2014-04-03-04-20-30