ក្រសួង​អប់រំ​ចង់​ឲ្យ​គ្រូ​បង់​ប្រាក់​សម្រាប់​ធានា​រ៉ាប់​រង​សុខភាព​ខ្លួន​ឯង

ក្រសួង​អប់រំ​បាន​ឆ្លើយ​តប​ដោយ​ចង់​ឲ្យ​គ្រូ​បង្រៀន​ខ្លួន​ឯង ត្រូវ​បង់​ប្រាក់​ថ្លៃ​ធានា​រ៉ាប់​រង​សុខភាព ជា​ជាង​ការ​ដាក់​បន្ទុក​លើ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ខណៈ​ដែល​គ្រូ​បង្រៀន​ចង់​ធ្វើ​ការ​ទាមទារ​លើ​បញ្ហា​នេះ។ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​អាទិត្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ថ្លែង​ថា កូដកម្ម​របស់​គ្រូ​បង្រៀន​នា​ពេល​ខាង​មុខ​នឹង​ដាក់​បញ្ចូល​ការ​ធានា​រ៉ាប់រង​សុខភាព​នៅ​ក្នុង​បញ្ជី​នៃ​សំណើ​ទាមទារ​បន្ថែម​ពី​លើ​សំណើ​សុំ​ដំឡើង​ប្រាក់​ខែ​ចំនួន ២៥០ ដុល្លារ​ក្នុង​មួយ​ខែ។ រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ កាល​ពី​ថ្ងៃ​ចន្ទ​បាន​លើក​ឡើង​ថា ជា​ជាង​ការ​ធ្វើ​កូដកម្ម​ទាមទារ​ការ​ធានា​រ៉ាប់​រង​សុខភាព​នេះ គ្រូ​បង្រៀន​អាច​ចូល​រួម​ផែនការ​ជា​ក្រុម​តាម​រយៈ​ក្រសួង ហើយ​បង់​ប្រាក់ ១០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ការ​ធានា​រ៉ាប់​រង​នេះ។ …

Laignee Barron និង មុំ គន្ធា
http://www.postkhmer.com/national/1-national-news/114603-2014-05-21-02-50-30