ការលេងល្បែងនៅកាស៊ីណូ ណាហ្គាវើល ក្នុងរាជធានីភ្នំពេញនៅតែបន្តទោះមានការតវ៉ាក៏ដោយ
កាលពីម្សិលមិញ ការលេងល្បែងស៊ីសងនៅតែបន្តដូចធម្មតានៅឯកាស៊ីណូ ណាហ្គាវើល ជាសណ្ឋាគារ និងកាស៊ីណូ តែមួយគត់នៅក្នុងរាជធានីភ្នំពេញ ដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវ ទោះបីជាមានការបន្តការតវ៉ាពីសំណាក់បុគ្គលិកដែលអះអាងថា ពួកខ្លួនជាង៤០០នាក់ ត្រូវបានបញ្ឈប់ពីការងារបន្ទាប់ពីការតវ៉ាជាច្រើនសប្តាហ៍ក្ដី។ កាលពីម្សិលមិញ បុគ្គលិកប្រហែល៣០០នាក់ អង្គុយនៅខាងក្រៅកាស៊ីណូដោយមានបដាតវ៉ាដែលបានបន្តចាប់តាំងពីបានចាប់ផ្តើម កាលពីថ្ងៃទី១៣ ខែកក្កដា ដែលនាពេលនោះបុគ្គលិកបានទាមទារដំឡើងប្រាក់ខែឲ្យលើសពី៨០ដុល្លារក្នុងមួយខែ។ គេមិនដឹងច្បាស់ទេថា តើការធ្លាក់ចុះតម្លៃភាគហ៊ុន ក្នុងរយៈពេលពីរបីសប្ដាហ៍មកនេះមានជាប់ពាក់ព័ន្ធនឹងការតវ៉ានេះដែរឬអត់ទេ ហើយតម្លៃភាគហ៊ុននៅតែមានតម្លៃខ្ពស់ជាងតម្លៃរបស់វា ដែលមានតម្លៃ៤,៧៤ដុល្លារហុងកុង ឬប្រហែល០,៦១ដុល្លារអាមេរិក នៅដើមឆ្នាំ២០១៣៕
ហុល រស្មី និង Simon Lewis
http://www.cambodiadailykhmer.com/news/1204/