ក្រុមហ៊ុនភេសជ្ជៈប្រយ័ត្នប្រយែងនឹងស្ករប្រឡាក់ឈាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់
ក្រុមហ៊ុន ភេសជ្ជៈសហរដ្ឋអាមេរិចចំនួនពីរនិយាយថា ពួកគេគិតទៅដល់ការរំលោភសិទ្ធិមនុស្ស នៅចំពេលមានការដាំដុះដំណាំយកស្ករក្នុងប្រទេសកម្ពុជា និងមិនធ្វើជំនួញជាមួយនឹងជនណាដែលត្រូវបានគេបង្ហាញថាមានជាប់ ពាក់ព័ន្ធនឹងបញ្ហាទាំងនោះទេ។
តំណាងមកពីក្រុមហ៊ុនកូកាកូឡា និងក្រុមហ៊ុនបិុបស៊ី បាននិយាយនៅក្នុងអ៊ីម៉ែលមកវីអូអេខ្មែរថា ពួកគេមិនបានដឹងពីស្ករនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ត្រូវបានផ្គត់ផ្គង់ដោយអ្នករំលោភសិទ្ធិនោះទេ។…