លោក ស៊ុន ចាន់ថុល ប្រកាសចាប់ផ្ដើមលក់ស្លាកលេខពិសេសបំពាក់លើរថយន្តដោយប្រើឈ្មោះម្ចាស់ ដែលមានតម្លៃពី ២ លានទៅ ១ ពាន់លានរៀល
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសចាប់ផ្ដើមលក់ស្លាកលេខពិសេសសម្រាប់បំពាក់លើយានយន្តមានតម្លៃចន្លោះពី ២ លានរៀល រហូតដល់ ១ ពាន់លានរៀល (គឺស្មើប្រមាណជា ៥០០ ទៅ ២៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក)។ លោករដ្ឋមន្ត្រីថ្លែងថា ស្លាកលេខពិសេសនេះម្ចាស់រថយន្តអាចដាក់ឈ្មោះខ្លួនឯង ឬដាក់តាមចិត្តចង់ ព្រមទាំងអាចកាន់កាប់ ១ ជីវិត ប៉ុន្ដែមិនអនុញ្ញាតឲ្យប្រើប្រាស់ពាក្យអសុរសនៅលើស្លាកលេខថ្មីនេះទេ។ …
សុទ្ធ គឹមសឿន
https://bit.ly/39Seonb