ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​កូរ៉េ​មាន​ $៦៥៧ ​លាន​ ក្នុង​រយៈពេល​ ៩ ​ខែ

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៩ នេះ​មានតម្លៃ​ប្រមាណ​ជាង ៦៥៧ លាន​ដុល្លារ ដែល​ស្ទើរតែ​ស្មើនឹង​ពេញ​ ១ ​ឆ្នាំ​ ២០១៨​។ ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ ទទួលបាន​ពី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ម្សិលមិញ បង្ហាញ​ថា​ក្នុង​រយៈពេល ៩​ ខែ ឆ្នាំ​ ២០១៩ នេះ​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​កូរ៉េ​មាន​តម្លៃ​សរុប​ជាង ៦៥៧ ​លាន​ដុល្លារ ខណៈ​ក្នុង​ឆ្នាំ​ ២០១៨ ទាំងមូល​មានតម្លៃ​សរុប ៧៦៩​ លាន​ដុល្លារ​។ …

ហ៊ឹន ពិសី
https://www.phnompenhpost.com/business/bilateral-trade-south-korea-tops-657m