ទីបញ្ជាការដ្ឋាន​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ថ្មី​​​ធ្វើ​​​ឲ្យ​អ្នក​​​ភូមិបឹង​​​កក់​​​ប៉ះទង្គិចគ្នា

ការ​​​តវ៉ា​​​ដែល​​​ធ្លាប់​​​មាន​​​ការ​​​រួប​​​រួមគ្នា​​​របស់សហគមន៍​​​បឹង​​​កក់​​​ ប្រឆាំង​​​ការ​​​បណ្ដេញ​​​ពួកគាត់​​​ទាំង​​​បង្ខំ​​​នោះ ​​មាន​​​ការ​​​បែក​​​បាក់​​​គ្នា​​​កាលពី​​​ចុង​​​សប្ដាហ៍​​​ នៅពេល​​​ដែល​​​អ្នក​​​បែក​​​បាក់គ្នា​​​នៅ​​​ក្នុងសហគមន៍​​​នេះ​​​បាន​​​ចោទ​​​គ្នា​​​ថា ភាគី​​​នីមួយៗ​​​បាន​​​គប់​​​ដុំថ្មដាក់គ្នា​​​មុន​​​នៅ​​​ក្នុង​​​ជម្លោះ​​​មួយ​​​ដែល​​​បាន​​​កើត​​​ឡើង​​​កាលពី​​​ថ្ងៃសៅរ៍ ជុំវិញ​ការ​​​សាង​​​សង់​​​ទីបញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ថ្មី​​​នៅ​​​ក្នុង​​​តំបន់​​​របស់​​​សហគមន៍​​​នេះ​​​។ កងរាជ​​​អាវុធ​​​ហត្ថ​​​ខណ្ឌ​​​ដូនពេញ បាន​​​បញ្ជាក់​​​កាលពី​​​សប្ដាហ៍​​​មុន​​​ថា ដី​​​ដែល​​​គេ​​​កំពុង​​​ឈូស​​​ឆាយ​​​នៅ​​​បឹង​​​កក់​​​នេះ គឺ​​​សម្រាប់​​​សាង​​​សង់​​​ទីបញ្ជាការ​​​ដ្ឋាន​​​ថ្មី​​​របស់​​​កង​​​រាជអាវុធ​​​ហត្ថ​​​ខណ្ឌ​​​ដូន​​​ពេញ ដែល​​​ស្ថិត​​​នៅ​​​តែ​​​ប៉ុន្មានម៉ែត្រ​​​ប៉ុណ្ណោះពី​​​ផ្ទះ​​​របស់​​​សកម្មជន​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​សកម្មជន​​​ប្រឆាំង​​​ការ​​​បណ្ដេញ​​​ចេញ​​​ ដែល​​​លេចធ្លោ​​​ជាង​​​គេ​​​នៅ​​​កម្ពុជា​​​ រួម​​​ទាំង​​​អ្នកស្រី  ទេព វន្នី និង​​​អ្នកស្រី យ៉ោម បុប្ផា ផង​​​ដែរ​​​។ សកម្មជន​​​ទាំង​​​នេះ​​​ចោទ​​​រដ្ឋាភិបាល​​​ថា ដាក់​​​ទីបញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថថ្មី​​​នេះ​គឺ​​ដើម្បី​​​បំភិត​​​បំភ័យ​​​ពួកគេ​​​។ លោក​​​ ថោង ពិសិដ្ឋ មេបញ្ជាការ​​​កង​​​រាជអាវុធ​​​ហត្ថ​​​ខណ្ឌ​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាលា​​​រាជធានី​​​គ្រាន់​​​តែ​​​ជ្រើស​​​រើស​​​ដី​​​ដែល​​​នៅ​​​ទំនេរ​​​ប៉ុណ្ណោះ​​​។ …

អូន ភាព និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/news/16581/