អាជ្ញាធរ​រាជធានី​បរាជ័យ​ជា​ថ្មី​ក្នុង​ចរចា​ជាមួយ​អ្នក​ភូមិ​បឹងកក់

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស កាល​ពី​ព្រឹក​ម្សិល​មិញ បាន​ជួប​ចរចា​ដំណោះ​ស្រាយ​ដី​ធ្លី​ជាមួយ​គ្រួសារ​ដែល​មាន​ដី​ទំហំ​ធំ​ជាង​គេ​នៅ​ក្នុង​សហគមន៍​បឹងកក់ ចំនួន​ ១២ ​គ្រួសារ​។​ … ទោះ​ជា​បែបណាក្ដី ការ​ចរចានា​ព្រឹក​ម្សិល​មិញ​នោះ មិន​ទទួល​បាន​លទ្ធផល​ជា​ដុំ​កំភួន​អ្វី​ឡើយ ដោយ​ភាគី​ទាំង​ពីរ [ប្រជាពលរដ្ឋ​រង​គ្រោះ​ ១២ គ្រួសារ និង សាលា​រាជធានី​ភ្នំពេញ] ប្រកាន់​យក​តាម​គោល​ជំហរ​រៀង​ៗ​ខ្លួន។ នេះបើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង ពី​អ្នក​ស្រី លី ណារី អាយុ​ ៣៨ ​ឆ្នាំ ជាគ្រួសារ​រង​គ្រោះ​មួយ​ក្នុង​ចំណោម​គ្រួសារ​ទាំង​១២ ដែល​មាន​ដី​ធំៗ​ក្នុង​តំបន់​បឹងកក់ ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ។ …

ឃុត សុភចរិយា
http://bit.ly/1wZrVyr