ក្រសួង​អប់រំ​ឲ្យ​បង្កើត​ប្រអប់​មូលនិធិ​សមធម៌​ប្រចាំ​សាលា

រដ្ឋ​មន្ត្រី​អប់រំ បាន​ផ្តល់​គំនិត​ដល់​គ្រូ​បង្រៀន មាតា​បិតា និង​សិស្សានុសិស្ស​ឲ្យ​បង្កើត​ប្រអប់​មូលនិធិ​សមធម៌​ប្រចាំ​សាលា សម្រាប់​បង់​វិភាគទាន​ដល់​គ្រូ​បង្រៀន ចៀសវាង​កុំ​ឲ្យ​គ្រូ​យក​លុយ​សិស្ស​តាម​ថ្នាក់​បន្ទាប់​ពី​លោក​គ្រូ​អ្នក​គ្រូ បាន​លើក​ឡើង​ពី​បញ្ហា​ជីវភាព​ខ្វះខាត នៅ​ក្នុង​វេទិកា​អប់រំ​លើក​ដំបូង​ដែល​បាន​ធ្វើ​ឡើង​នៅ វិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ កាល​ពី​ម្សិលមិញ។ រដ្ឋ​មន្ត្រី អប់រំ លោក ហង់ ជួនណារ៉ុន បាន​ផ្តល់​គំនិត​ប្រាប់​ដល់​គ្រូ​បង្រៀន មាតា​បិតា និង​សិស្សានុសិស្ស​ប្រមាណ ១០០ នាក់ កាល​ពី​ម្សិលមិញ​ឲ្យ​មាន​ការ​បង្កើត​ប្រអប់​មូលនិធិ​សមធម៌​ប្រចាំ​សាលា សម្រាប់​បង់​វិភាគទាន​ដល់​គ្រូ​បង្រៀន ចៀសវាង​កុំ​ឲ្យ​គ្រូ​យក​លុយ​សិស្ស​តាម​ថ្នាក់ ប៉ុន្តែ​ជា​ថវិកា​ពី​អាណាព្យាបាល​សិស្ស​ដែល​មាន​សប្បុរសធម៌ ជូន​ដល់​សាលា ហើយ​សាលា​ត្រូវ​បែងចែក​វិញ​ដល់​គ្រូ​តាម​សមាមាត្រ​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។ …

ឆាយ ច័ន្ធនីដា
http://postkhmer.com/national/1-national-news/112539-2014-03-28-03-09-33