លោក មិន ឃិន ប្រាប់​សមាជិក​សភាថា វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យមាន​សុវត្ថិភាព

លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា​បាន​ប្រាប់​គណៈកម្មការ​សភា​កាលពី​ម្សិល​មិញ​ថា បើទោះ​ណា​ជា​ត្រូវ​បានហ៊ុមព័ទ្ធ​ដោយ​ការ​សាង​សង់​គ្រប់​ផ្នែក​ទាំង​អស់​ ខណៈ​ដែល​កាស៊ីណូណាហ្គាវើល​បាន​ពង្រីក​បរិវេណ​កាស៊ីណូ​របស់​ខ្លួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ក៏ដោយ ក៏​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​​នឹង​មិន​ត្រូវ​បាន​លក់​ ឬក៏ជួល​ដែរ​។

កាលពី​ខែ​ឧសភា ខ្លោង​ទ្វារ​មុខ​របស់​ពុទ្ធសាសនបណ្ឌិត្យ​ត្រូវ​បាន​វាយ​កម្ទេច​ដើម្បី​សម្រួល​ដល់​ការ​សាង​សង់​ផ្លូវ​ក្រោម​ដី ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​ក្រុម​ហ៊ុន​ឯកជន​មួយ​បាន​សង់របង​បេតុង​លើ​ផ្ទៃដី​​៣០​ម៉ែត្រគុណនឹង​១០០​ម៉ែត្រ​នៅ​ចំ​កណ្ដាល​បរិវេណ​​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​តែ​ម្ដង​ ដោយ​ធ្វើ​ឲ្យ​មាន​កង្វល់​ថា ដី​នេះ​ត្រូវ​បាន​លក់​។ …

ឃួន ណារិម
http://www.cambodiadailykhmer.com/news/19929/