បុគ្គលិក​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​ថា​ខ្លួន​ឈ្នះ​បាន​ចូល​ធ្វើ​ការ​វិញ​តែ​ក្រុម​ហ៊ុន​បដិសេធ

អតីត​អ្នក​បើក​បរ​របស់​ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​ដឹក​អ្នក​ដំណើរ​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់​កាល​ពី ខែ​មេសា បាន​អះអាង​ថា ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​ប្រកាស​លទ្ធផល​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​សម្រេច​ឲ្យ​ក្រុម​ហ៊ុន​ទទួល​យក​ពួក​គេ​ចូល​ធ្វើ​ការ​វិញ​ប៉ុន្តែ​ក្រុម​ហ៊ុន​នឹង​ជំទាស់​ទៅ​នឹង​លទ្ធផល​នេះ។ លោក យឹម គុយបា អនុ​ប្រធាន​សហជីព​ដែល​គ្រោង​នឹង​បង្កើត​ក្នុង​ក្រុម​ហ៊ុន​នេះ និង​ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់​ពី​ការងារ និង​ប្តឹង​ទៅ​តុលាការ​ក្រុង​កាល​ពី ខែ​មេសា កាល​ពី​ម្សិល​មិញ​បាន​ប្រាប់​ថា ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​សម្រេច​ឲ្យ​អតីត​បុគ្គលិក​ចំនួន ១៥ នាក់​ពី​ក្នុង ១៧ នាក់​ចូល​ធ្វើ​ការ​វិញ។ ...

មុំ គន្ធា
http://bit.ly/1odyOa5