រថយន្ត​ក្រុង ១៩ គ្រឿង​ត្រូវ​ដាក់​ដំណើរការ

សាលា​រាជធានី​កាល​ពី​ម្សិល​មិញ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​សេវា​រថយន្ត​ក្រុង​ខ្សែ ទី១ ដែល​មាន​រថយន្ត ១៩ គ្រឿង​ខណៈ​រថយន្ត​ក្រុង​ពីរ​ខ្សែ​ទៀត នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​ជា​បន្ត​បន្ទាប់​ទៀត​ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។

តាម​រយៈ​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​រថយន្ត​ក្រុង​ខ្សែ ទី១ នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ម្សិល​មិញ ដោយ​ដំណើរការ​ចាប់​ពី​ម៉ោង ៥ និង ៣០ នាទី​ព្រឹក​ដល់​ម៉ោង ៨ និង ៣០ នាទី​យប់ ចេញ​ដំណើរ​ពី​ចំណត​គីឡូម៉ែត្រ​លេខ ៩ តាម​ផ្លូវ​ជាតិ​លេខ ៥ កាត់​តាម​រង្វង់​មូល​ស្តាត​ចាស់ មហា​វិថី​ព្រះ​មុនីវង្ស ស្ពាន​ព្រះ​មុនីវង្ស ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ ១ រហូត​ដល់​ចំណត​រថយន្ត បឹង​ឈូក។ ខ្សែ​នេះ មាន​ចំណត​រថយន្ត​ក្រុង​ចំនួន ៦៧ ចំណត។ ...

តាំង វីដា
http://bit.ly/1lFHZ8r