បុគ្គលិកទាមទារឲ្យក្រុមហ៊ុន កាល់តិច ចុះកិច្ចសន្យាពន្យារកូដកម្មជាលាយលក្ខណ៍អក្សរ
បន្ទាប់ពីអ្នកគ្រប់គ្រងក្រុមហ៊ុន កាល់តិច មិនព្រមអនុវត្តតាមការព្រមព្រៀងក្នុងការបង់ប្រាក់រង្វាន់ ២០ ដុល្លារអាមេរិកដើម្បីផ្អាកកូដកម្មសម្រាប់រយៈពេល ២ខែ និយោជិតបានអះអាងថា ពួកគេនឹងវិលត្រឡប់មកធ្វើការវិញ តែក្នុងករណីមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរជាផ្លូវការ។ លោក ស ម៉ូរ៉ា មេដឹកនាំសហជីព បានឲ្យដឹងថា ក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃសុក្រសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានព្រមព្រៀងជាមួយនឹងក្រុមហ៊ុន កាល់តិច ថា ពួកគេនឹងផ្អាកការធ្វើកូដកម្មរយៈពេល ២ខែ ខណៈដែលក្រុមហ៊ុនពិនិត្យឡើងវិញទៅលើប្រាក់ឈ្នួលពួកគេ ហើយបង់ប្រាក់រង្វាន់មួយទៅឲ្យបុគ្គលិកកម្មករ។ …
ផាក់ ស៊ាងលី និង Sean Teehan
http://www.postkhmer.com/national/1-national-news/114538-2014-05-20-02-47-56