ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរចិនមួយចំនួន៤៦០,០០០ ក្នុងឆ្នាំ២០១៣ មានកំណើន៣៨ភាគរយ
កាលពីឆ្នាំមុន ប្រទេសកម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរចិនប្រហែល ៤៦០,០០០ គឺចំនួននេះកើនឡើង៣៨ភាគរយ ពីចំនួន៣៣៣,៩០០នាក់ក្នុងមួយឆ្នាំមុនមួយនេះ បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កាលពីថ្ងៃអង្គារ។ យោងតាមរបាយការណ៍ដដែល ប្រទេសចិន គឺជាប្រភពធំជាងគេទីពីរនៃភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីប្រទេសវៀតណាម។ ឯកឧត្តមថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានមានប្រសាសន៍កាលពីសប្តាហ៍មុនថាកំណើនជាលំដាប់នៃភ្ញៀវទេសចរចិន មកកាន់ប្រទេសកម្ពុជា គឺជាអំណអរគុណដល់តំបន់ទិសដៅទេសចរណ៍ដ៍ទាក់ទាញរបស់កម្ពុជា ស្ថេរភាពនយោបាយ និងសន្តិសុខល្អ និងការតភ្ជាប់ការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរ។ …
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=198122