កម្ពុជា​រំពឹង​នឹង​ទទួល​បាន​វិនិយោគិន​អូស្រ្តាលី ចូល​មក​បណ្តាក់​ទុន​កាន់តែ​ច្រើន

ឯកអគ្គ​រដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក Derek Yip បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចំពោះ​ផែនការ និង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​នៅ​កម្ពុជា ដោយ​លោក​សង្ឃឹមថា​នឹង​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​អូស្ត្រាលី​កាន់​តែ​ច្រើន​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​ ខណៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​រវាង​ប្រទេស​ទាំង ២ ក្នុង​រយៈ​ពេល ៣​ត្រីមាស​ដើម​ឆ្នាំ​ ២០២៤ មានចំនួន​ជាង ២២០​លាន​ដុល្លារ។ …

ហ៊ឹន ពិសី
https://www.postkhmer.com/business/2024-10-18-135-260490