នាយករដ្ឋមន្ត្រី: កម្ពុជាត្រូវការវិនិយោគគិនអង់គ្លេសកាន់តែច្រើន
កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុនសែន បានឱ្យដឹងថាប្រទេសនេះចង់ឃើញវិនិយោគិនជនជាតិអង់គ្លេសកាន់តែច្រើននៅក្នុងគោលបំណងដើម្បីរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់និងការកាត់បន្ថយភាពក្រីក្រ។ នាយករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់នេះនៅក្នុងកិច្ចប្រជុំមួយ ជាមួយនឹងលោក ហ៊ូហ្គោ ស្វីរ រដ្ឋមន្ត្រីអង់គ្លេសរដ្ឋនៅការិយាល័យការបរទេសនិងជាតិសាសន៍។ … ប្រទេសអង់គ្លេសជាវិនិយោគិនធំទីបួនក្នុងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសម្រាប់ការអភិវឌ្ឍកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១២ ប្រទេសកម្ពុជាបានទទួលការវិនិយោគដែលបានសន្យាចំនួន ២.៤ ពាន់លានដុល្លារអាមេរិកពីប្រទេសអង់គ្លេស។ …
បុគ្គលិកសារព័ត៌មាន Shanghai Daily
http://www.shanghaidaily.com/article/article_xinhua.aspx?id=197529