រដ្ឋសភាមិនទាន់ចាត់វិធានការករណីអំពើពុករលួយនិងការតែងតាំងក្រុមគ្រួសារ
ដ្ឋសភាមិនទាន់ចាត់វិធានការតាមសំណើរបស់តំណាងរាស្ត្រ លោក ស៊ុន ឆ័យ អនុប្រធានគណៈកម្មការទី២នៃរដ្ឋសភា ដែលបានស្នើសុំឲ្យរដ្ឋសភាស៊ើបអង្កេតករណីអំពើពុករលួយ និងការតែងតាំងក្រុមគ្រួសារ ដើម្បីលួចបំបាត់ថវិការដ្ឋសភានៅឡើយ។ មន្ត្រីជាន់ខ្ពស់រដ្ឋសភា បដិសេធធ្វើអត្ថាធិប្បាយពាក់ព័ន្ធទៅនឹងករណីអំពើពុករលួយនេះ។ លោក ស៊ុន ឆ័យ បញ្ជាក់ថា លោកនឹងដាក់ពាក្យបណ្ដឹងមួយទៀតនៅពេលឆាប់ៗខាងមុខនេះ ទៅប្រធានរដ្ឋសភា លោក ហេង សំរិន និងអនុប្រធានរដ្ឋសភា លោក កឹម សុខា ចាត់វិធានការលើបណ្ដឹងពុករលួយនេះ។ លោក ស៊ុន ឆ័យ កាលពីថ្ងៃទី២១ តុលា បានផ្ញើលិខិតមួយច្បាប់ទៅ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឲ្យផ្តល់បញ្ជីបុគ្គលិកនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងពន្យល់ពីការគ្រប់គ្រងបុគ្គលិក និងការចំណាយមិនត្រឹមត្រូវ។ …
យន់ សាមៀន
http://www.rfa.org/khmer/news/politics/corruption-inside-national-assembly-10292014000048.html