ការនាំចេញអង្កររបស់កម្ពុជាធ្លាក់ ១១% ត្រីមាសទី១
ខណៈ ប្រទេសមីយ៉ាន់ម៉ា មានលទ្ធភាពចូលទីផ្សារកាន់តែច្រើននិងការចាក់បញ្ចូលអង្ករ ថៃ កាន់តែច្រើនចូលទីផ្សារពិភពលោកពីដើមឆ្នាំនេះធ្វើឲ្យប៉ះពាល់ដល់ការនាំចេញអង្ករ កម្ពុជា នៅត្រីមាសទី១ ធា្លក់ចុះ ១១ ភាគរយ។ យោងតាមសហព័ន្ធអង្ករ មីយ៉ាន់ម៉ា បានឲ្យដឹងកាលពី ខែមីនា ថា ដោយសារទីផ្សារថ្មីនេះមានការលើកលែងពន្ធនាំចូល មីយ៉ាន់ម៉ា កំពុងស្ថិតក្នុងរបត់មួយនៃការធ្វើពាណិជ្ជកម្មអង្ករជាមួយទីផ្សារអន្តរជាតិ។ ក្នុងរយៈពេល ៣ ឬ ៤ ឆ្នាំកន្លងមកប្រទេសនេះបាននាំចេញអង្ករប្រហែល ១ លានតោន។ ទីផ្សារថ្មីនោះនឹងបង្កើតតម្រូវការសម្រាប់អង្ករ ប្រទេសមីយ៉ាន់ម៉ា ដែលគេនឹងមើលឃើញតួលេខនឹងកើនឡើងពីរដងនៅត្រឹម ឆ្នាំ២០២០។ …
ម៉ៃ គុណមករា
http://www.postkhmer.com/business/business/112724-2014-04-02-04-13-06