ប្រទេសកម្ពុជា ខាតបង់៤ពាន់លានដុល្លារទៅលើរំហូរចេញហិរញ្ញវត្ថុខុសច្បាប់ក្នុងឆ្នាំ២០១៣
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានខាតបង់ជាង៤ពាន់លានដុល្លារទៅលើរំហូរចេញហិរញ្ញវត្ថុខុសច្បាប់ក្នុងឆ្នាំ២០១៣ ដែលច្រើនជាង១,៤នៃផលិតក្នុងស្រុកសរុប (GDP) កាលពីឆ្នាំមុនទៅទៀត នេះបើយោងតាមរបាយការណ៍មួយចេញផ្សាយកាលពីម្សិលមិញដោយអង្គការ “សុចរិតភាពហិរញ្ញវត្ថុសកល” (Global Financial Integrity) ឬហៅកាត់ GFI ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។
ផ្អែកតាមទិន្នន័យពាណិជ្ជកម្មដែលត្រូវបានរាយការណ៍ជូនមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) របាយការណ៍នេះបង្ហាញថា ហិរញ្ញវត្ថុ៤ពាន់លានដុល្លារដែលបានចេញពីប្រទេសកម្ពុជា ដោយខុសច្បាប់នៅក្នុងឆ្នាំ២០១៣ គឺជាចំណែកមួយនៃហិរញ្ញវត្ថុ១,១លានលានដុល្លារ ដែលបានចេញដោយខុសច្បាប់ពីបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ទូទាំងពិភពលោកក្នុងឆ្នាំនោះ។ …
អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/28934/